ព័ត៌មានអន្ដរជាតិ
ខណៈការប្រយុទ្ធគ្នានៅអ៊ីរ៉ង់កើនឡើងខ្លាំង សហភាពអឺរ៉ុបមាន២៧ប្រទេស និង UN អំពាវនាវឱ្យអត់ធ្មត់ជាអតិបរមា
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បាននិយាយថា សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស នៅថ្ងៃអាទិត្យ បានអំពាវនាវគ្រប់ភាគីក្នុងជម្លោះនៅអ៊ីរ៉ង់ឱ្យមានការអត់ធ្មត់ជាអតិបរមានិងគោរពច្បាប់អន្តរជាតិ។
ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ក៏បានអំពាវនាវឱ្យមានការគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ និងបញ្ឈប់ជាបន្ទាន់នូវអរិភាព បន្ទាប់ពីការវាយប្រហារដោយយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលៗទាំងនយោបាយនិងយោធារបស់អ៊ីរ៉ង់ និងការសងសឹកជាបន្តបន្ទាប់របស់ទីក្រុងតេហេរ៉ង់នៅទូទាំងតំបន់មជ្ឈឹមបូព៌ា។
យោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយលោកស្រី Kallas ក្នុងនាមសមាជិកសហភាពអឺរ៉ុបទាំងអស់លើកឡើងថា៖ «យើងអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ការពារជនស៊ីវិល និងគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ រួមទាំងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ»។

សេចក្តីថ្លែងការណ៍នោះបានកើតឡើងបន្ទាប់ពីសន្និសីទតាមរយៈវីដេអូខលបន្ទាន់មួយរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យអត់ធ្មត់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់។
ចំណែកទីក្រុងតេហេរ៉ង់ (Tehran) វិញ ក៏បានឆ្លើយតបដោយការវាយប្រហារលើអ៊ីស្រាអែល កងកម្លាំងសហរដ្ឋអាមេរិកដែលមានមូលដ្ឋានទ័ពនៅបណ្តាប្រទេសឈូងសមុទ្រពែក្ស៍។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបន្តថា៖«ការវាយប្រហាររបស់អ៊ីរ៉ង់ និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយចំនួនក្នុងតំបន់គឺមិនអាចអត់ឱនឱ្យបានទេ។ អ៊ីរ៉ង់ត្រូវតែចៀសវាងការវាយប្រហារដោយយោធាជាបន្ទាន់»។
រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងថា៖«ទាំងការប្រើប្រាស់កម្លាំងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ សុទ្ធតែប្រឈមនឹងហានិភ័យនៃការធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិត្រូវតែគោរពជានិច្ច»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


