ព័ត៌មានអន្ដរជាតិ
ថៃបិទការនាំចេញប្រេងដើម្បីការពារស្ដុកបម្រុង ក្នុងបរិបទជម្លោះមជ្ឈិមបូព៌ា
រដ្ឋាភិបាលថៃកាលពីថ្ងៃអាទិត្យ (១ មីនា) បានប្រកាសបិទការនាំចេញប្រេង ដើម្បីការពារប្រេងបម្រុងទុកដែលអាចប្រើប្រាស់បានរយៈពេល ៦១ ថ្ងៃ ដោយសារតែក្ដីបារម្ភផ្នែកផ្គត់ផ្គង់ដែលបណ្ដាលមកពីជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអាទិត្យ។

ការបិទការនាំចេញប្រេងនេះ គឺជាផ្នែកមួយនៃ «ផែនការថាមពលគ្រាអាសន្ន» របស់រដ្ឋាភិបាលថៃ ខណៈជម្លោះមជ្ឈិមបូព៌ា បានបង្កការបិទច្រកសមុទ្រ Hormuz ដែលរួមចំណែកប្រមាណ ២០% នៃការផ្គត់ផ្គង់ប្រេងសកល។ បណ្ដាប្រទេសចេញពីតំបន់ឈូងសមុទ្រពែរ្សដូចជាអារ៉ាប់រួម កាតា សាអ៊ូឌីអារ៉ាប៊ី និងគុយវ៉ែត ដែលនាំចេញប្រេងកាត់ច្រកនោះ គឺជាប្រភពផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិពង្រាវ ដ៏សំខាន់សម្រាប់ប្រទេសថៃ។
អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងថាមពលថៃ លោក Veerapat Kiatfuengfoo បាននិយាយថា ក្រសួងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពអ៊ីស្រាអែល-អ៊ីរ៉ង់ និងកំពុងត្រៀមខ្លួនចំពោះករណីបិទច្រក Hormuz ដោយរៀបចំងាកទៅរកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈជំនួស។
លោកគូសបញ្ជាក់ថា នៅពេលនេះ ជម្លោះមជ្ឈិមបូព៌ាមិនទាន់ប៉ះពាល់លើទុនបម្រុងប្រេង ឬតម្លៃនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលថៃត្រូវតែត្រៀមផែនការបន្ទាន់។
ក្រសួងពាណិជ្ជកម្មថាមពល និងការិយាល័យគោលនយោបាយ និងផែនការថាមពលថៃ កំពុងពិនិត្យឡើងវិញនូវសន្តិសុខថាមពល ត្រួតពិនិត្យកម្រិតស្តុកប្រេង និងតាមដាននាវាដឹកប្រេងនាំចូលថៃ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz និងសមុទ្រក្រហម។
បើតាមលោក Veerapat ប្រទេសថៃមានប្រេងឆៅ និងប្រេងចម្រាញ់ចំនួន ៤,៩២ ប៊ីលានលីត្រនៅក្នុងស្ដុកបម្រុងក្នុងស្រុក ដែលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរយៈពេល ៣៨ ថ្ងៃ។ លើសពីនេះ ប្រេងឆៅចំនួន ១,៧៥ ប៊ីលានលីត្រ កំពុងតែដឹកចូលស្រុក (ទាំងក្នុង និងក្រៅច្រកសមុទ្រ Hormuz) បូករួមទាំងប្រេងឆៅចំនួន ១,១២ ប៊ីលានលីត្រទៀត ដែលបានមកពីប្រភពក្រៅមជ្ឈិមបូព៌ាផ្សេងៗ។ ប្រេងទាំងនេះ អាចបំពេញតម្រូវការរយៈពេល ២៣ ថ្ងៃទៀត។
ជារួម ថៃមានការផ្គត់ផ្គង់ប្រេងប្រហែល ៦១ ថ្ងៃ ប្រសិនបើការផ្គត់ផ្គង់ពីខាងក្រៅត្រូវបានកាត់ផ្ដាច់។
លោក Veerapat បានថ្លែងយ៉ាងដូច្នេះថា៖ «លក្ខខណ្ឌសំខាន់បំផុតគឺថា ភាពតានតឹងមិនកើនឡើង ឬអូសប្រទេសដទៃចូលជម្លោះ ព្រោះវានឹងបង្កើនហានិភ័យដល់ស្ថិរភាពថាមពល និងសេដ្ឋកិច្ចពិភពលោកនាពេលអនាគត»៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


