ព័ត៌មានជាតិ
អ្នកស្រី ឆន សារីន ដាំបន្លែភ្លៅកង្កែប មួយខែរកចំណូលបានយ៉ាងហោចណាស់ ៣ លានរៀល
អ្នកភូមិចំការសំរោង ២ ក្នុងក្រុងបាត់ដំបងជាច្រើនគ្រួសារប្រកបរបរដាំដំណាំភ្លៅកង្កែប សម្រាប់ផ្គង់ផ្គង់ទីផ្សារដោយមិនចាំបាច់នាំចូលបន្លែពីក្រៅ។ បន្លែនេះងាយស្រួលដាំ អាចប្រមូលផលបានរយៈពេលវែង និងអាចរកចំណូលបានរាល់ថ្ងៃ។
កំពុងតែរៀបចងបន្លែភ្លៅកង្កែបជាដុំៗសម្រាប់លក់លើទីផ្សារនិងដាក់ឲ្យម៉ូយផង អ្នកស្រី ឆន សារីន រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងបានឲ្យដឹងថា គិតមកដល់ពេលនេះ មានរយះពេលជាង ១០ ឆ្នាំ ដែលអ្នកស្រីបានដាំបន្លែភ្លៅកង្កែបនៅលើដីទំហំកន្លះហិកតា ដើម្បីរកចំណូលទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់កូនៗបានរៀនសូត្រ។

អ្នកស្រីថា ការប្រមូលផលម្តងៗ បើគិតលើផ្ទៃដីកន្លះហិកតាអាចបាន ១ តោន ខណៈតម្លៃមិនទៀងទាត់។ ខែដែលអាចលក់បានថ្លៃចន្លោះពី ៣ ០០០ ដល់ ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែកខែមករា និងខែកុម្ភៈ គឺជាខែដែលតែងតែធ្លាក់ថ្លៃ អាចលក់បានចន្លោះពី ១ ០០០ ទៅ ២ ០០០ រៀលក្នុងមួយគីឡូ។
អ្នកស្រីអះអាងថា តាមរយៈដំណាំនេះ យ៉ាងហោចអាចឲ្យអ្នកស្រីរកចំណូលបានចន្លោះពី ៣ លានរៀល ទៅ ៣ លានកន្លះដែរក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់តក្នុងគ្រួសារ ព្រមទាំងចំណាយទៅលើកូនសិក្សារៀនសូត្រ៕




អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


