ព័ត៌មានអន្ដរជាតិ
ត្រាំ ថា អ៊ីរ៉ង់ខ្លួនឯងទេ ដែលទម្លាក់គ្រាប់បែកលើសាលារៀន សម្លាប់មនុស្ស១៧៥នាក់
សោកនាដកម្មនៃការវាយប្រហារលើសាលារៀនបឋមសិក្សាកុមារីក្នុងប្រទេសអ៊ីរ៉ង់ ដែលសម្លាប់មនុស្ស១៧៥នាក់ពេលផ្ទុះសង្គ្រាមដំបូង បានបង្កក្តីរន្ធត់និងតក់ស្លុតទូទាំងពិភពលោក ហើយជំរុញឲ្យមានការថ្កោលទោសជាសកលចំពោះអ្នកប្រព្រឹត្តទង្វើដ៏សាហាវនេះ។

មានការចោទប្រកាន់ដាក់គ្នាជុំវិញសកម្មភាពដ៏ព្រៃផ្សៃ ប៉ុន្តែឥឡូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាចេញមុខអះអាងថា ការវាយប្រហារនោះគឺជាស្នាដៃរបស់អ៊ីរ៉ង់ ខ្លួនឯងទៅវិញ។
ថ្លែងកាលពីចុងសប្តាហ៍កន្លងទៅ លោកត្រាំចោទថា អ៊ីរ៉ង់ខ្លួនឯងទេដែលជាអ្នកទម្លាក់គ្រាប់បែកចំសាលារៀន ពោលគឺមិនមែនជាស្នាដៃរបស់អាមេរិកឬអ៊ីស្រាអែលឡើយ។

លោកនិយាយថា៖ «តាមខ្ញុំគិត ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាជាស្នាដៃអ៊ីរ៉ង់»។ ក្រោយមកអ្នកកាសែតក៏ទៅសួររដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ថា៖ «តើពិតជា អ៊ីរ៉ង់ជាអ្នកធ្វើ?»។ លោកឆ្លើយថា៖ «ពិតហើយ ជាស្នាដៃអ៊ីរ៉ង់មែន ប៉ុន្តែយើងកំពុងស៊ើប! មានតែអ៊ីរ៉ង់ទេ ដែលកំណត់គោលដៅលើជនស៊ីវិល»។
យ៉ាងណា សម្តីលោកត្រាំ គឺផ្ទុយពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន AP, CNN, New York Times និង Washington Post ដែលសុទ្ធតែសន្និដ្ឋានថា បើផ្អែកលើរូបភាពពីផ្កាយរណប និងព័ស្តុតាងដែលមើលឃើញផ្សេងទៀត សហរដ្ឋអាមេរិកទំនងជាបានបំផ្លាញសាលាបឋមសិក្សាកុមារីក្នុងក្រុង Minab ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ អំឡុងពេលទម្លាក់គ្រាប់បែកថ្ងៃទី២៨ខែកុម្ភៈ។

រដ្ឋាភិបាលក្រុងតេហេរ៉ង់បានចោទប្រកាន់ចំៗទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយ «ឧក្រិដ្ឋកម្មសង្រ្គាម» ដ៏សាហាវឃោរឃៅមួយនេះ។
ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបថា ខ្លួនមិនបានដឹង ឬមានប្រតិបត្តិការណាមួយនៅក្នុងតំបន់កើតហេតុនាពេលនោះឡើយ។ ការបដិសេធនេះកំពុងត្រូវបានមជ្ឈដ្ឋានអន្តរជាតិជជែកដេញដោលយ៉ាងខ្លាំង ព្រោះកន្លងមក អ៊ីស្រាអែលធ្លាប់បានបដិសេធការវាយប្រហារស្រដៀងគ្នានេះ រួចទើបសុខចិត្តទទួលស្គាល់ ឬកែប្រែលទ្ធផលស៊ើបអង្កេតរបស់ខ្លួនវិញ នៅពេលដែលមានភស្តុតាងជាក់ស្តែងលេចឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


