ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមាន ត្រាំ ថា បើសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្ត លំហូរប្រេងអាចកាត់ផ្តាច់ទាំងស្រុង រុញតម្លៃកាន់តែខ្ពស់
ក្នុងកិច្ចសន្ទនារយៈពេលជាងមួយម៉ោងកាលពីថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានទៅមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ថា៖ ប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ានៅតែបន្ត លំហូរប្រេងពីតំបន់ឈូងសមុទ្រអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុងនៅប៉ុន្មានសប្តាហ៍ខាងមុខ ដែលនឹងរុញឲ្យសាំងឡើងថ្លៃខ្លាំងលើសនេះទៀត។

លោកពូទីនប្រាប់ទៅត្រាំថា ទិន្នផលប្រេងនៅតំបន់ឈូងសមុទ្រកំពុងតែធ្លាក់ចុះហើយ ដោយសារតែស្តុកមានសភាពពេញណែន ដោយសារប្រេងទាំងនោះមិនអាចដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដែលត្រូវបានបិទខ្ទប់បាន។
លោកបានចាត់ទុកស្ថានភាពនេះថាជាវិបត្តិថាមពលសកល ដែលបង្កឡើងដោយគោលនយោបាយ «ដ៏ខុសឆ្គង» របស់បស្ចិមប្រទេស និងសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ទន្ទឹមនោះ លោកពូទីន ក៏បញ្ចេញមតិសំខាន់ៗមួយចំនួន ដែលមានគោលបំណងឈានទៅរកការដោះស្រាយវិវាទនៅអ៊ីរ៉ង់ តាមផ្លូវនយោបាយនិងការទូតឱ្យបានឆាប់រហ័សផងដែរ។

កិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ កើតឡើងចំពេលពិភពលោកកំពុងជួបវិបត្តិនិងព្រួយចិត្តខ្លាំងព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលរុញឲ្យតម្លៃប្រេងហក់ឡើងដល់កម្រិតខ្ពស់បំផុត។
តម្លៃប្រេងអន្តរជាតិបានហក់ឡើងកប់ពពកជិត ៣០% ពេលបើកការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ ដល់ជិត ១២០ ដុល្លារ/បារ៉ែល ដោយសារតែផលប៉ះពាល់ផ្នែកផ្គត់ផ្គង់ បណ្ដាលមកពីភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៥.៩១ ដុល្លារ/បារ៉ែល ឬ ២៧,៩៥% ដល់ ១១៨.៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ កន្លះ ព្រឹក នៅទីក្រុងហុងកុង។ ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បានកើនឡើង ២៧.២៦ ដុល្លារ ឬ ២៩,៩៩% ដល់ប្រមាណ ១១៨,៧ ដុល្លារ/បារ៉ែល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


