Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម៩ថ្ងៃ! ជនស៊ីវិលអ៊ីរ៉ង់ស្លាប់ជាង ១ ២០០នាក់ និងរបួស ១២ ០០០នាក់

បានផុស

នៅ

សង្គ្រាមមជ្ឈិមបូព៌ា ដែលសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែល ច្បាំងជាមួយអ៊ីរ៉ង់ កាន់តែរីកធំទៅៗ បង្កជាវិបត្តិសកលជាពិសេសតម្លៃប្រេងឡើងថ្លៃ ហើយបើគិតពីតួលេខជនរងគ្រោះវិញ ត្រឹម៩ថ្ងៃ សង្គ្រាមនេះ សម្លាប់ជនស៊ីវិលអ៊ីរ៉ង់ ជាង១២០០នាក់និងរបួស ១២ ០០០នាក់។

(រូប៖ Reuters)

យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ Ali Jafarian ប្រាប់ទៅភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យទី៨ខែមីនា មនុស្ស ១ ២៥៥ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាម។

ជនរងគ្រោះគឺមានអាយុចាប់ពី ៨ ខែ រហូតដល់ ៨៨ ឆ្នាំ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក៏រួមមានទាំងស្ត្រី ២០០ នាក់ផងដែរ។

(រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង បុគ្គលិកសុខាភិបាលចំនួន៥៥នាក់បានរងរបួសនិង១១នាក់ស្លាប់ ដែលក្នុងនោះរួមមានគ្រូពេទ្យ៤នាក់, គិលានុបដ្ឋាយិកា២នាក់ និងបុគ្គលិកសង្គ្រោះបន្ទាន់៣នាក់។

អ្វីដែលរន្ធត់បំផុត គឺសោកនាដកម្មទម្លាក់គ្រាប់បែកលើសាលាបឋមសិក្សាកុមារីក្នុងទីក្រុង Minab ដែលផ្តាច់ជីវិតមនុស្ស ១៧៥នាក់។

(រូប៖ Reuters)

កងទ័ពអ៊ីរ៉ង់ក៏អះអាងដែរថា មនុស្ស១០៤នាក់បានស្លាប់ និង៣២នាក់ត្រូវរបួស ក្នុងការវាយប្រហារដោយអាមេរិក លើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង ក្បែរឆ្នេរសមុទ្រនៃប្រទេសស្រីលង្កាកាលពីសប្តាហ៍មុន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម