Connect with us

ព័ត៌មានជាតិ

បុណ្យទន្លេ ៣ ថ្ងៃ​ឆ្នាំនេះ​រៀបចំ​នៅខេត្តក្រចេះ ជម្រុញ​​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ទឹកដីភូមិភាគ​ឦសាន​

បានផុស

នៅ

នាព្រឹកទី១២ ខែមិនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តក្រចេះបានរៀបចំកិច្ទប្រជុំ ពិភាក្សា ស្ដីអំពីការត្រៀមរៀប​ចំព្រិត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ នឹង ធម្មជាតិ” ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងលោក វ៉ា ថន អភិបាល​នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងវត្តមានចូមរួមពីគណៈប្រតិភូក្រសួងទេសចរណ៍ និងមន្ទីរ អង្គភាព ស្ថាន​ប័នពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក នៃរដ្ឋបាលខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា នាចុងខែមិនាខាងមុខនេះ ខេត្តក្រចេះ​នឹងរៀបចំបង្កើត​ឲ្យ​មាននូវមហាព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ជាតិលើកទី ១០ ដែល​ប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨-២៩ ខែមិនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ​”​។

ព្រឹត្តិការណ៍បុណ្យទន្លេដែលប្រព្រឹត្តទៅនៅថ្ងៃខាងមុខនេះ នឹង​ជួយជម្រុញ​ឲ្យ​វិស័យទេសចរណ៍ខេត្តក្រចេះឲ្យកាន់តែផុសផុលឡើងដោយអាចគៀងគរភ្ញៀវទេសចរទាំងភ្ញៀវជាតិ អន្តរជាតិ​ឲ្យ​មានកំណើនកើនឡើងទ្វេរដងបន្ថែមទៀត។

ទន្ទឹមគ្នានេះដែរ ព្រឹត្តិការណ៍នេះនឹង​ជួយផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរ នៅក្នុងតំបន់ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅទូទាំងខេត្តទាំងមូល អាចបង្កើនប្រាក់ចំណូលបន្ថែម តាមរយៈការធ្វើអាជីវកម្ម លក់ដូរ ដូចជា ៖ ម្ហូបអាហារ នំចំណី វត្ថុអានុស្សារីយ៍ និងសេវាកម្មផ្សេងៗជាដើម។

លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានសាទរដែលខេត្តក្រចេះក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នេះ ដោយលោកបានមានប្រសាសន៍ថា សព្វថ្ងៃនេះខេត្តក្រចេះមាននូវការរៀបចំ កែលម្អ ផ្លូវ សួនច្បារ ភ្លើងពណ៌។ មានសណ្ឋាគារ ចំនួន ១២កន្លែង ស្មើនឹង ៤៤៣បន្ទប់, ផ្ទះសំណាក់ ចំនួន ២០កន្លែង ស្មើរ ២២០បន្ទប់។ ភោជនីយដ្ឋាននិងអាហារដ្ឋាន សរុប ៤០កន្លែង, កន្លែងម៉ាស្សាសុខភាព ១២កន្លែង នឹងកន្លែងត្រៀម ៧កន្លែងស្មើរ ៤១បន្ទប់។

អភិបាលខេត្តក្រចេះបានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះជួយរៀបចំសណ្ដាប់ ក្នុងកាយវិការនៃការរស់នៅប្រចាំថ្ងៃដោយមានរបៀបរៀបរយល្អ រក្សាឲ្យបាននូវក្រមសីលធម៌ និង​ភាពសប្បាយរីករាយដែលអាចគ្រប់គ្រង់លើស្មារតីខ្លួនឯងបាន ក្នុងនាមជាម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម