ព័ត៌មានអន្ដរជាតិ
ថៃ តម្រូវឲ្យអ៊ីរ៉ង់ សុំទោស ចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញរបស់ខ្លួន
ប្រទេសថៃ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ដើម្បីឲ្យមកបកស្រាយនិងពន្យល់អំពីការវាយប្រហារលើកប៉ាល់ដឹកទំនិញរបស់ខ្លួនក្នុងច្រកសមុទ្រ Hormuz ហើយក៏តម្រូវឲ្យភាគីអ៊ីរ៉ង់ ធ្វើការសុំទោសប្រទេសថៃចំពោះហេតុការណ៍នោះផងដែរ។

កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE ត្រូវរងការវាយប្រហារ កាលពីថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា បណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន ខណៈ២០នាក់ទៀតត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់។
ទាក់ទិនការវាយប្រហារនេះ បើតាមការឲ្យដឹងពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC), ខ្លួនបានប្រាប់កប៉ាល់នោះហើយថាកុំឲ្យឆ្លងកាត់ ប៉ុន្តែពួកគេមិនស្តាប់ ហើយផ្គើននឹងការព្រមាន ទើបសម្រេចចិត្តបើកការបាញ់ប្រហារតែម្តងទៅ។

យ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនា លោកស្រី Sirilak Niyom អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសថៃ បានជួបពិភាក្សាជាមួយលោក Nassereddin Heidari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំប្រទេសថៃ ដោយក្នុងអំឡុងជំនួបនោះ លោកស្រី Sirilak បានលើកឡើងពីក្តីកង្វល់ចំពោះហេតុការណ៍ដែលពាក់ព័ន្ធនឹងនាវាថៃ។
តាមការផ្សាយរបស់ Khaosod, លោកស្រី Sirilak តម្រូវឲ្យអាជ្ញាធរអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍សុំទោស និងបញ្ជាក់ឲ្យបានច្បាស់នូវអង្គហេតុនានាជុំវិញព្រឹត្តិការណ៍នោះ។

មុុននេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល ក៏ប្រតិកម្មខ្លាំងៗចំពោះហេតុការណ៍នោះដែរ និងថែមទាំងបន្ទោសអ៊ីរ៉ង់ ចំៗទៀតផងថា ការវាយប្រហារលើកប៉ាល់ថៃ គឺ «មិនសមស្របទាល់តែសោះ»។
ថ្លែងនៅទីស្នាក់ការកណ្ដាលគណបក្សភូមិចៃថៃ, អានុទីន និយាយថា ការវាយប្រហារនោះ គឺមិនសមស្របសោះឡើយ។ ដូចនេះ ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ ត្រូវបានណែនាំឲ្យចាត់វិធានការគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះក្រុមនាវិក។ បេសកកម្មការទូតថៃក៏ត្រូវបានបង្គាប់ឲ្យទាក់ទងទៅកាន់នាវិកទាំងនោះ និងផ្ដល់ជំនួយផងដែរ បើទោះបីជាការធ្វើដំណើរទៅកាន់តំបន់នោះអាចត្រូវចំណាយពេលយូរក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


