Connect with us

សន្តិសុខសង្គម

ត្រឹមមួយថ្ងៃទី១៣មីនានេះ មនុស្ស៦នាក់បានស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

បានផុស

នៅ

ត្រឹមមួយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ មានមនុស្សប្រុសស្រីបាត់បង់ជីវិតចំនួន៦នាក់ និងរងរបួស៤នាក់ ក្នុង៦ករណី ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ពីម៉ោង ១៤និង០០នាទី ថ្ងៃទី១២ ខែមីនា ដល់ម៉ោង ១៤និង០០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ដដែល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើក ក៏បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលសរុប ៤នាក់ផងដែរ។ បើតាមរបាយការណ៍ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់គឺដោយសារ បើកបរលើសល្បឿនកំណត់ចំនួន ៥លើក និងវ៉ា​ជែង ១លើក។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសឲ្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទូទាំងរាជធានី ខេត្ត ចាប់ផ្ដើមអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញបន្ទាប់ពីខកខានមួយរយៈដោយសារបញ្ហាជម្លោះព្រំដែនរវាង កម្ពុជា ថៃ។ ការប្រកាសឲ្យអនុវត្តវិធានការច្បាប់ឡើងវិញនេះ ក៏ដោយសារការសង្កេតឃើញពីករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យកត់់សម្គាល់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម