ព័ត៌មានជាតិ
កងទ័ពជើងគោក សហការជាមួយអាជ្ញាធររាជធានី បន្តការដឹកស្បៀងអាហារចែកជូនប្រជាពលរដ្ឋក្នុងអំឡុងបិទខ្ទប់
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឲ្យបានល្អជាមួយកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
សកម្មភាពនេះ គេបានឃើញអភិបាលខណ្ឌនីមួយៗចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងល្អប្រសើរ ជាមួយនឹងកងកម្លាំងទ័ពជើងគោក ក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
ជាក់ស្តែងសម្រាប់ថ្ងៃទី ២៥ មេសានេះគេបានឃើញ កងកម្លាំងទាហានជើងគោក ដែលមានគ្នាប្រមាណជាង២០០នាក់ រថយន្តប្រមាណជាង២០០គ្រឿង បានបន្តការដឹកជញ្ជូនស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅខណ្ឌចំនួន៤ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមននិងខណ្ឌបឹងកេងកង ហើយស្បៀងអាហារទាំងនេះ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ បានដឹកស្បៀងចែកជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ និងខណ្ឌមានជ័យចំនួន២៥០០គ្រួសារ ខណ្ឌបឹងកេងកង ចំនួន ៤៣០គ្រួសារ ខណ្ឌចំការមនចំនួន ៤០៤គ្រួសារ និងខណ្ឌដង្កោចំនួន១៤៤គ្រួសារ។



គួរបញ្ជាក់ថា កងទ័ពជើងគោកខាងលើបានប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះធ្វើឡើងទៅតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយ ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានបញ្ជូនកម្លាំងចំនួន២០៦នាក់ ដោយប្រគល់តួនាទីទៅឲ្យលោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាងជាអ្នកដឹកនាំ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿង លើកដាក់ និងដឹកជញ្ជូស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ខណ្ឌទាំង១៤ក្នុងរាជាធានីភ្នំពេញ ហើយបើគិតមកដល់ថ្ងៃនេះមានរយៈ៥ថ្ងៃហើយ ៕



អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



