ព័ត៌មានជាតិ
វារីអគ្គិសនីសេសានក្រោម ២ ជាវារីអគ្គិសនីមានខ្នងប្រឡាយវែងបំផុតនៅតំបន់អាស៊ី
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០១៨ គឺជាប្រភពថាមពលអគ្គិសនីដ៏មានអានុភាពបំផុតរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្រៅពីមានសមត្ថភាពផលិតអគ្គិសនីដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ក៏ត្រូវបានគេវាយតម្លៃជាប្រភពវារីអគ្គិសនី ដែលមានខ្នងទំនប់វែងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ដែលមានប្រវែងរហូតដល់ ៦.៥ គីឡូម៉ែត្រ។ នេះបើតាលោក ម៉ែន គុង មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង។
លោកថា ទំនប់ដ៏ធំមហិមានេះមានសមត្ថភាពផលិតថាមពលបានរហូតដល់ ៤០០ មេហ្គាវ៉ាត់ គឺធំបំផុតក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់តួប៊ីនចំនួន ៨ ដែលក្នុងមួយតួប៊ីនមានកម្លាំង ៥០ មេហ្គាវ៉ាត់។
លោកបានលើកឡើងពីដំណើរការផលិតថាមពលចេញពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានលក់ទៅឱ្យអគ្គិសនីកម្ពុជា (EDC) តាមរយៈខ្សែបញ្ជូនទៅកាន់រាជធានីភ្នំពេញ ខេត្តរតនគិរី និងបណ្តាខេត្តធំៗមួយចំនួនទៀត។



តាមរយៈគម្រោងវារីអគ្គិសនីសេសានក្រោម ២ បានជួយរួមចំណែកដល់ស្ថេរភាពថាមពល និងការបង្កើតជីវិតបៃតង តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ។
លោក ម៉ែន គុង បានបញ្ជាក់ថា គម្រោងវិនិយោគចាយទុនពាន់លានដុល្លារនេះ ក្រៅពីជាប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏ចាំបាច់សម្រាប់ជាតិ ក៏បានរួមចំណែកផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗ និងបម្រើដល់វិស័យកសិកម្មដែលប្រជាពលរដ្ឋនៅផ្នែកខាងលើអាចប្រើប្រាស់ទឹកពីក្នុងអាងទំនប់សម្រាប់ការងារកសិកម្ម ហើយក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការងារទេសចរណ៍ផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


