Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិន១៩នាក់ ក្នុងករណីបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើង ក្រោមការបញ្ជាដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតីវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាប កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ឃាត់ខ្លួនមនុស្សសរុប ចំនួន១៩នាក់ ជាជនជាតិចិន ដោយបានដកហូតសម្ភារៈរួមមាន ៖ ទូរស័ព្ទដៃ ចំនួន១៣ គ្រឿង , កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង , ធុង CPU ចំនួន ០១គ្រឿង , កុំព្យូទ័រ All in One ចំនួន០៨គ្រឿង , ម៉ូនីទ័រចំនួន០២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ មន្ត្រីសមត្ថកិច្ចជំនាញ បញ្ជាក់ថា ៖ ក្រុមឧក្រិដ្ឋជនខាងលើ បានក្លែងឯកសារជាសមត្ថកិច្ចប្រទេសចិន ដើម្បីប្រព្រឹត្តិឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ។

បច្ចុប្បន្ន ជនសង្ស័យទាំង១៩នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕ អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម