សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋជាច្រើនខ្នងនៅផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២
ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកត្រូវបានអណ្ដាតភ្លើងលេបត្របាក់អស់ទាំងស្រុង ខណៈមួលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុពលរដ្ឋក្បែរខាងមានឮសំឡេងផ្ទុះដោយសង្ស័យឆ្លងចរន្តអគ្គិសនី។ លុះមួយសន្ទុះក្រោយក៏មានផ្សែងខ្មៅហុយចេញមកក្រៅ។ ភ្លាមៗ ក៏ផ្អើលឆោរឡោរ ឃើញមានផ្សែងលាយលំអណ្តាតភ្លើងកំពុងលេបត្របាក់ផ្ទះបាត់ទៅហើយ។ ខណៈនោះទើបប្រញាប់នាំគ្នារាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះមកជួយអន្តរាគមន៍ទប់ស្កាត់ជៀសវាងបង្កការរាលដាលកាន់តែខ្លាំង។

ក្នុងនោះក៏មានវត្តមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក រួមនឹងលោក សុឹម ពិសិដ្ឋ អធិការខណ្ឌទួលគោក ដឹកនាំមន្រ្តីចុះមកកាន់ទីតាំងអគ្គិភ័យផងដែរ។

អគ្គិភ័យនេះដែរបង្កការខូចខាតផ្ទះឈើប្រក់ស័ង្កសី ជាច្រើនខ្នង រួមមានសម្ភារៈមួយចំនួនធំ និងបានប្រើប្រាស់រថយន្ត របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជាច្រើនគ្រឿងបាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុច្បាស់លាស់ដែលបង្កើតទៅជាអណ្តាតភ្លើងលេបត្របាក់ ផ្ទះពលរដ្ឋនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


