ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី និងសមាគមសហគ្រិនស្រ្តីកម្ពុជា ចុះ MOU ផ្តោតលើចំណុចសំខាន់ៗចំនួន៣
នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ដឹកនាំដោយ លោកស្រី ចាន់ ភារី ប្រធានសមាគម ជួបសម្ដែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារ។ ក្នុងជំនួបនោះ ក្រសួងកិច្ចការនារី និងសមាគមសហគ្រិនស្រ្តីកម្ពុជា បានឈានដល់ការចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលផ្តោតលើចំណុចសំខាន់ៗចំនួន៣ ដូចខាងក្រោ៖

១.លើកកម្ពស់ភាពជាដៃគូររវាងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចនិងសហគ្រិនភាពស្រ្តីនៅកម្ពុជា រួមទាំងការចូលរួមរបស់វិស័យឯកជន ការវិនិយោគ និងគំនិត ផ្តួចផ្តើមនានា ដើម្បីគាំទ្រអាជីវកម្មដែលដឹកនាំដោយស្ត្រី។
២.រៀបចំ និងអនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីអភិវឌ្ឍន៍ជំនាញ សមត្ថភាពប្រកួតប្រជែង និងភាពធន់ របស់ស្រ្តីសហគ្រិន រួមទាំងកម្មវិធីបណ្តុះបណ្តាលនិងកម្មវិធីពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួមពង្រឹងបណ្តាញ ទំនាក់ទំនង ការតភ្ជាប់ទីផ្សារ និងការអភិវឌ្ឍសមត្ថភាព សហគ្រិនស្រ្តីនៅកម្ពុជា។

៣.លើកកម្ពស់ភាពជាតំណាង សំឡេង និងតួនាទីរបស់ស្ត្រី ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយគាំទ្រដល់វិសាលភាព និងភាពសកម្មរបស់សមាគម និងបណ្តាញសហគ្រិនស្រ្តី និងចូលរួមលើកកម្ពស់ការអនុវត្តគោលនយោបាយនិងកម្មវិធីពាក់ព័ន្ធវិស័យធុរកិច្ច ដែលឆ្លើយតបយេនឌ័រ។
នាឱកាសនោះ លោកស្រី ប្រធានសមាគមសហគ្រិនស្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី កិត្តិបណ្ឌិត និងក្រសួងកិច្ចការនារី ដែលតែងតែគាំទ្រ តម្រង់ទិស និងផ្តល់ឱកាសនានាដល់សមាគមសហគ្រិនស្រ្តីកម្ពុជា ដើម្បីអនុវត្តសកម្មភាព និងបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយគ្នានេះដែរ លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជម្រាបជូនអំពីចក្ខុវិស័យ និងបេសកកម្មក្នុងការជំរុញសហគ្រិនស្រ្តីកម្ពុជា តាមរយៈគម្រោងអាទិភាពចំនួន ៥ រួមមាន៖ ១. WE Academy ២. WE Share ៣. WEE Market Hub ៤. WE Talk ៥. WE Financial Support Hub។

ជាការឆ្លើយតប លោកស្រីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


