ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងពង្រឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មន្រ្តី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន រហូតសម្រេចបានលទ្ធផលល្អប្រសើរស្របតាមផែនការដែលបានដាក់ចេញ។

ទន្ទឹមនឹងការលើកទឹកចិត្ត លោកប្រធានមន្ទីរបានផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារដូចខាងក្រោម៖

១-ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៖ មន្ត្រីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានរាល់ព័ត៌មានក្លែងក្លាយ (Fake News) ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នៅទូទាំងខេត្តព្រៃវែងក្នុងករណីមានព័ត៌មានមិនពិត ព័ត៌មាន បំភ្លៃ បំភ្លើសខុសពីការពិត មន្ត្រីទាំងអស់ត្រូវសហការណ៍ជាមូយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ពន្ធ័ ធ្វើការបកស្រាយដោយប្រើប្រាស់ព័ត៌មានពិតដើម្បីផ្សព្វផ្សាយបន្សាប និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យមានការយល់ច្រឡំពីមហាជនក្នុងសង្គម។

២-សាមគ្គីភាពផ្ទៃក្នុងក្នុងការិយាល័យនិមួយគឺជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន មន្ត្រីគ្រប់រូបត្រូវមានកិច្ចសហការគ្នាជិតស្និទ្ធ ដើម្បីធានាឱ្យដំណើរការការងារនៅក្នុងអង្គភាពមានភាពរលូន និងមានសម្រេចបាននូវប្រសិទ្ធភាពខ្ពស់តាមផែនការក្រសួងព័ត៌មានបានដក់ចុះនិងថ្នាក់ខេត្ត

៣-ការិយាល័យជំញនិមួយៗបន្តចុះផលិតបទយការណ៍ពាក់ពន្ធ៏វិស័យទេសចរណ៍ កសិកម្ម វិស័យវាយនវន្ត ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព

៤-ផ្សព្វផ្សាយការអភិវឌ្ឃន៍ហេដ្ឋារចនាសម្ពន្ធ័នានានៅតាមក្រុង ស្រុក ឃុំសង្កាត់ ស្តីពីការរីចម្រើននៅតាមមូលដ្ឋាន នៅតាមទូរទស្សន៍ជាតិ ឯកជន តាមផេករបស់មន្ទីរ social Media និងតាមវេបសាយ អោយបានទូលំទូលាយ៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


