Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ណែនាំឲ្យមន្ត្រីបង្កើនការយកចិត្តទុកដាក់​ និងពង្រឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

បានផុស

នៅ

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានណែនាំឲ្យមន្ត្រីនៃមន្ទីរព័ត៌មាន និងតាមការិយាល័យទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្នុងករណីមានព័ត៌មានមិនពិត ព័ត៌មាន បំភ្លៃ បំភ្លើសខុសពីការពិត មន្ត្រីទាំងអស់ត្រូវសហការណ៍ជាមូយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការបកស្រាយដោយប្រើប្រាស់ព័ត៌មានពិតដើម្បីផ្សព្វផ្សាយបន្សាប និងឆ្លើយតបឱ្យបានទាន់ពេលវេលាដើម្បីកុំឱ្យមានការយល់ច្រឡំពីមហាជនក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ញ៉ែម សៅគ្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន រហូតសម្រេចបានលទ្ធផលល្អប្រសើរស្របតាមផែនការដែលបានដាក់ចេញ។ លោកប្រធានមន្ទីរក៏បានផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅសំខាន់ៗចំនួនដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

លោកប្រធានមន្ទីរ ក៏បានណែនាំឲ្យមានសាមគ្គីភាពផ្ទៃក្នុង ក្នុងការិយាល័យនិមួយៗ គឺជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន មន្ត្រីគ្រប់រូបត្រូវមានកិច្ចសហការគ្នាជិតស្និទ្ធ ដើម្បីធានាឱ្យដំណើរការការងារនៅក្នុងអង្គភាពមានភាពរលូន និងមានសម្រេចបាននូវប្រសិទ្ធភាពខ្ពស់តាមផែនការក្រសួងព័ត៌មានបានដាក់ចុះ និងថ្នាក់ខេត្ត។ ការិយាល័យជំនាញនិមួយៗបន្តចុះផលិតបទយការណ៍ពាក់ព័ន្ធវិស័យទេសចរណ៍ កសិកម្ម វិស័យវាយនវន្ត ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយការអភិវឌ្ឃន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមក្រុង ស្រុក ឃុំសង្កាត់ ស្តីពីការរីចម្រើននៅតាមមូលដ្ឋាន នៅតាមទូរទស្សន៍ជាតិ ឯកជន តាមផេករបស់មន្ទីរ social  Media និងតាមវេបសាយ អោយបានទូលំទូលាយ៕

អត្ថបទ៖ ញ៉ែម សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម