ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ ទោះអាមេរិកនិងអ៊ីរ៉ង់ឈប់វាយគ្នា ក៏អ៊ីស្រាអែលបន្តបាញ់លីបង់មិនដកដៃឡើយ
សភាពការណ៍នៅមជ្ឈិមបូព៌ាកាន់តែស្មុគស្មាញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសយ៉ាងច្បាស់ៗទៅកាន់រដ្ឋាភិបាលអាមេរិកថា ទោះបីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយក៏ដោយ ក៏អ៊ីស្រាអែលនឹងមិនបញ្ឈប់ការវាយប្រហារយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ឡើយ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី៣១ខែមីនាឆ្នាំ២០២៦។

លោកបានបញ្ជាក់ក្នុងកិច្ចពិភាក្សាផ្ទៃក្នុងថា គោលដៅចម្បងរបស់អ៊ីស្រាអែល គឺត្រូវតែដេញក្រុមហេសបូឡា ឲ្យចេញឆ្ងាយពីព្រំដែន រហូតដល់ហួសទន្លេ Litani ទើបលោកអស់ចិត្ត។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលបានបង្ហើបថា ខាងភាគីអាមេរិកហាក់ដូចជាយល់ព្រមតាមជំហរដាច់ខាតនេះ ដោយគេថែមទាំងបានលើកឡើងថា រឿងរ៉ាវនៅលីបង់មិនមែនជាអាទិភាពចម្បងសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ។ មិនតែប៉ុណ្ណោះ លោកណេតាន់យ៉ាហ៊ូ ក៏បានបដិសេធសំណើរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានព្យាយាមមកធ្វើជាអាជ្ញាកណ្តាលដើម្បីសុំឲ្យមានការឈប់បាញ់គ្នា ជាថ្នូរនឹងការជួយជ្រោមជ្រែងផ្នែកការទូតពីសំណាក់ប្រទេសបារាំង។
គិតចាប់តាំងពីមានការវាយប្រហារឆ្លងដែនកាលពីដើមខែមីនាមក ប្រតិបត្តិការតាមអាកាស និងការវាយលុកតាមជើងគោករបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១ ២៤៧នាក់បាត់បង់ជីវិត និងជាង ៣ ៦០០នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសលីបង់។ ស្របពេលជាមួយគ្នានេះ សង្គ្រាមរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ក៏បានធ្វើឲ្យមនុស្សស្លាប់អស់ជាង ១ ៣៤០នាក់ទៅហើយ បង្កើតជាវដ្តនៃការសងសឹកគ្នាទៅវិញទៅមកយ៉ាងសាហាវ ទាំងតាមរយៈការបាញ់ស្រោចមីស៊ីលដាក់គ្នា និងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ ដែលធ្វើឲ្យពិភពលោកទាំងមូលកំពុងតែដកដង្ហើមមិនដល់គ្នាពោះចំពោះវិបត្តិទាំងនេះ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


