សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុកលក់ចេញ ៥៦៨ ដុល្លារ មួយជី នៅថ្ងៃព្រហស្បតិ៍នេះ
តម្លៃហាងឆេងមាសក្នុងស្រុក បានធ្លាក់ចុះវិញដល់ ៥៦៨ ដុល្លារ ក្នុងមួយជី នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានកើនឡើង ៥៧៥ ដុល្លារ ក្នុងមួយជី កាលពីថ្ងៃពុធ ដោយសារតែភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការបិទច្រកសមុទ្រហូមូស្ស។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities យល់ឃើញថា៖«ខ្ញុំគិតថា បើផ្ទុះសង្គ្រាមម្ដងទៀត មិនប្រាកដថា មាសអាចធ្លាក់ចុះទៀតទេ ព្រោះសង្គ្រាមម្ដងនេះ យើងបានមើលឃើញហើយថា ផលចំណេញដែលកើតឡើងដល់សហរដ្ឋអាមេរិកមានអ្វីខ្លះ ហើយបើម្ដងនេះទៀត ត្រូវរ៉ែកពន្ធនូវសម្ពាធ ការបាត់បង់ជាច្រើនថែមទៀត អញ្ចឹងធ្វើឱ្យសេដ្ឋកិច្ច វាមានបញ្ហាដែរ»។
ក្រុមហ៊ុន Goldman Sachs បានព្យាករថា តម្លៃមាសនឹងកើនឡើងដល់ ៥៤០០ ដុល្លារ ក្នុងមួយអោន ឬស្មើនឹង ៦៥០៦ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៦នេះ ជំរុញដោយក្ដីរំពឹងពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក និងការបន្តទិញមាសចូលរបស់ធនាគារកណ្ដាល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


