ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក បង្ហាញថា អ៊ីរ៉ង់នៅតែមានសមត្ថភាពបាញ់មីស៊ីលនិងដ្រូន ផ្ទុយពីការអះអាងរបស់លោក ត្រាំ
ជាងមួយខែហើយដែលអាមេរិកនិងអ៊ីស្រាអែល ចាប់ដៃគ្នាធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ អះអាងហើយអះអាងទៀតថា ខ្លួនបានបំផ្លាញសមត្ថភាពយោធារបស់សាធារណរដ្ឋឥស្លាម សឹងតែទាំងស្រុង។

យ៉ាងណា ពេលនេះ របាយការណ៍ចារកម្មអាមេរិក បានបញ្ចេញទិន្នន័យដែលផ្ទុយស្រឡះពីការអួតអាងរបស់លោកត្រាំ ដោយបង្ហាញថា ប្រព័ន្ធបាញ់មីស៊ីលនិងដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ប្រហែល ៥០% នៅតែដំណើរការធម្មតា។
យោងតាមការវាយតម្លៃចុងក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងត្រូវបានផ្សាយដោយ CNN នៅថ្ងៃសុក្រទី៣ខែមេសាឆ្នាំ២០២៦, ទោះមានការវាយប្រហារយ៉ាងខ្លាំងក្លារៀងរាល់ថ្ងៃពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ទៅលើគោលដៅយោធាក្នុងរយៈពេល៥សប្តាហ៍កន្លងមកនេះក៏ដោយ ក៏ប្រព័ន្ធបាញ់បង្ហោះមីស៊ីលរបស់អ៊ីរ៉ង់ប្រហែលពាក់កណ្តាលនៅតែមានសភាពល្អប្រសើរ ហើយដ្រូនវាយប្រហារអត្តឃាតរាប់ពាន់គ្រឿងទៀត ក៏នៅតែមានក្នុងឃ្លាំងអាវុធរបស់អ៊ីរ៉ង់នៅឡើយ។ ពួកគេនៅតែស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ ដើម្បីបង្កវិនាសកម្មដ៏ធ្ងន់ធ្ងរនៅទូទាំងតំបន់។

អ៊ីរ៉ង់នៅតែរក្សាទុកនូវដ្រូនវាយប្រហាររាប់ពាន់គ្រឿង និងមីស៊ីលការពារតំបន់ឆ្នេរ ដែលអាចបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនតាមកប៉ាល់ក្នុងច្រកសមុទ្រ Hormuz។
យ៉ាងណា មូលហេតុដែលអាវុធទាំងនោះមិនត្រូវបានកម្ទេចទាំងស្រុង គឺដោយសារអ៊ីរ៉ង់បានលាក់ទុកនៅក្នុងរូងភ្នំឬក្រោមដី ដែលពិបាកនឹងកម្ទេចពីលើអាកាសណាស់។
របាយការណ៍នេះ ប្រៀបបាននឹងការបំបាក់មុខលោកត្រាំ ដែលតែងប្រកាសក្តែងៗថា អាមេរិក បានកម្ទេចយោធាសឹងតែហ្មត់ទៅហើយ។

កាលពីសប្តាហ៍មុន ប្រមុខសេតវិមាន បានអួតអាងអំពីជោគជ័យរបស់អាមេរិកនៅមជ្ឈិមបូព៌ា ថែមទាំងប្រកាសថា អ៊ីរ៉ង់ មកសុំអង្វរអាមេរិកធ្វើកិច្ចព្រមព្រៀងសន្តិភាព ព្រោះកងទ័ពរបស់ពួកគេ ទាំងជើងគោកនិងអាកាសត្រូវទីក្រុងវ៉ាស៊ីនតោន កម្ទេចហ្មត់អស់ហើយ។
លោកអះអាងថា អាមេរិកបានកម្ទេចកងទ័ពជើងទឹកនិងអាកាសរបស់អ៊ីរ៉ង់ទាំងស្រុង ហើយបំផ្លាញឧបករណ៍បាញ់បង្ហោះមីស៊ីលសឹង៩០% ចំណែកគ្រាប់មីស៊ីលអ៊ីរ៉ង់ខ្ទេចជាង៩០%ទៅហើយ។
ទោះបែបនេះ ក្រោយមកទីក្រុងតេហេរ៉ង់ បានបោះពាក្យសម្តីបញ្ឈឺទៅកាន់អាមេរិកវិញ ដោយនិយាយបែបមើលស្រាលថា ទាំងអាមេរិកនិងអ៊ីស្រាអែលសុទ្ធតែមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសមត្ថភាពយោធានិងគ្រឿងសព្វាវុធរបស់ទីក្រុងតេហេរ៉ង់ ហើយការផលិតអាវុធយោធារបស់អុីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងទីកន្លែងគ្មាននរណាស្គាល់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


