ព័ត៌មានអន្ដរជាតិ
រកឃើញសាកសពនៅលើកប៉ាល់ថៃ Mayuree Naree ក្នុងច្រកសមុទ្រហ័រមូស
ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសនាថ្ងៃសុក្រទី៣ខែមេសាឆ្នាំ២០២៦នេះថា ក្រុមអ្នកជំនាញបានរកឃើញបំណែកសាកសពមនុស្សនៅលើកប៉ាល់ដឹកទំនិញដែលដោតទង់ជាតិថៃឈ្មោះ Mayuree Naree។

យោងតាមការផ្សាយរបស់ Khaosod ការរកឃើញនេះ កើតឡើងបន្ទាប់ពីកប៉ាល់មួយគ្រឿងនេះរងការវាយប្រហារ កាលពីខែមុន ខណៈធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាតំបន់យុទ្ធសាស្ត្រកំពុងកើតមានជម្លោះដ៏ក្ដៅគគុករវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
តាមរបាយការណ៍ នាវិកជនជាតិថៃចំនួន៣នាក់បានបាត់ខ្លួនតាំងពីថ្ងៃទី១១មីនា។ ក្រុមហ៊ុនម្ចាស់កប៉ាល់ Precious Shipping បានជួលក្រុមសង្គ្រោះជំនាញឲ្យចុះទៅរុករកជាលើកទីពីរ បើទោះបីជាលក្ខខណ្ឌនៅលើកប៉ាល់មានភាពលំបាកខ្លាំងក៏ដោយ។ ស្ថានភាពកប៉ាល់ត្រូវបានគេដឹងថាមានការខូចខាតយ៉ាងដំណំដោយសារអគ្គិភ័យ ហើយថែមទាំងមានទឹកជន់លិចនៅក្នុងបន្ទប់ម៉ាស៊ីន និងផ្នែកផ្សេងៗទៀត ដែលធ្វើឲ្យការរុករកជួបឧបសគ្គយ៉ាងខ្លាំង។
នៅក្នុងប្រតិបត្តិការរុករកចុងក្រោយនេះ ក្រុមអ្នកជំនាញបានប្រទះឃើញបំណែកខ្លះនៃសាកសពមនុស្សនៅក្នុងតំបន់ដែលរងការខូចខាតខ្លាំងលើកប៉ាល់។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់អត្តសញ្ញាណបាននៅឡើយទេថា តើសាកសពទាំងនោះជានរណាឲ្យប្រាកដ។
ក្រសួងការបរទេសថៃបានសម្ដែងការសោកស្ដាយយ៉ាងពន់ពេកចំពោះព្រឹត្តិការណ៍នេះ ហើយកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតថៃ អាជ្ញាធរអ៊ីរ៉ង់ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការត្រួតពិនិត្យអត្តសញ្ញាណឲ្យបានឆាប់បំផុត។ ទន្ទឹមនឹងនេះ ភាគីថៃក៏បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះងាកមកប្រើផ្លូវការទូត និងការចរចាដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានាសុវត្ថិភាពដល់ជនស៊ីវិល និងកប៉ាល់ដឹកជញ្ជូនដែលត្រូវឆ្លងកាត់ច្រកសមុទ្រហ័រមូសដែលកំពុងមានភាពតានតឹងនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


