Connect with us

សន្តិសុខសង្គម

អាជ្ញាធរក្រុងតាខ្មៅ បញ្ជូនជនអនាថាមានសារធាតុញៀនទៅមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទា

បានផុស

នៅ

តាមការណែនាំរបស់លោក គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចំរុះ ដោយសហការជាមួយ ការិយាល័យគ្រឿងញៀនខេត្ត ចៅសង្កាត់ និងមេប៉ុស្តិ៍ បានចុះប្រមូលជនអនាថា ដែលតែងតែបង្ករភាពអសន្តិសុខក្នុងមូលដ្ឋាន តាមគោលដៅដែលបានកំណត់ សរុបបានចំនួន៣៤ នាក់ ស្រី០១នាក់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានប្រមូលជនអនាថាទាំងអស់យកមក ពិនិត្យទឹកនោមរកសារធាតុញៀន ជាលទ្ធផល អ្នកវិជ្ជមានមានសារធាតុញៀនមានចំនួន ២៣នាក់ ស្រី០១នាក់ អ្នកអវិជ្ជមានគ្មានសារធាតុញៀនមានចំនួន ១១នាក់ អ្នកគ្មានសារធាតុញៀន ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។

ចំពោះអ្នកមានសារធាតុញៀន ត្រូវធ្វើការអប់រំ និងបានបញ្ជូនទៅ មជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម