Connect with us

សន្តិសុខសង្គម

នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលាពីរនាក់ក្រោយបង្កភាពអនាធិបតេយ្យវាយបំផ្លាញផ្ទះពលរដ្ឋ

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សិត្បូ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួនពីរនាក់ ក្រោយបង្កភាពអនាធិបតេយ្យវាយបំផ្លាញផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាត។ ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកត្រែង សង្កាត់សិក្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ ជា សូយស៊ីន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស។ ឈ្មោះ គ្រុយ ជាវ៉ាន់ ហៅ ហែង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស (អវិជ្ជមានសារធាតុញៀន(-)។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ កម្លាំងជំនាញក៏កំពុងតាមស្រាវជ្រាវក្រុមបក្ខពួកផ្សេងទៀតដើម្បីចាប់យកមកអនុវត្តនិតិវិធីច្បាប់ផងដែរ ខណៈជនសង្ស័យដែលឃាត់ខ្លួនក៏បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យជាក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពវាយបំផ្លាញផ្ទះប្រជាពលរដ្ឋនៅភូមិព្រែកត្រែង សង្កាត់សិក្យូ ក្រុងតាខ្មៅ បណ្ដាលឲ្យខូចខាតបែកកញ្ចក់ កាលពីថ្ងៃទី១១ ខែមីនា ហើយព្យាយាមគេចខ្លួន។ បើតាមជនរងគ្រោះជាម្ចាស់ផ្ទះបានឲ្យដឹងថា ក្រុមក្មេងទំនើងទាំងនេះកាលពីប៉ុន្មានថ្ងៃមុនក៏ក្រុមទាំងនេះមកម្ដងហើយ ដោយរកវាយកូនរបស់គាត់ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍សិត្បូស្រាវជ្រាវស្គាល់អត្តសញ្ញាណតាមរយៈកាមេរ៉ាសុវត្ថិភាពហើយដែរ។ បើតាមជនរងគ្រោះ ពេលធ្វើសកម្មភាពក្រុមក្មេងទំនើងទាំងនេះមានទាំងដាវ និងកាំបិត ចូលមករកវាយកូនរបស់កូនដល់ផ្ទះតែម្ដង ដែលហាក់មិនមានការខ្លាចញញើតច្បាប់ទម្លាប់ទាល់តែសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម