Connect with us

ព័ត៌មានអន្ដរជាតិ

ក្មួយរបស់មេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល ធ្វើឃាត

បានផុស

នៅ

អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានធ្វើឃាតលោក Ali Yusuf Harshi ដែលត្រូវជាក្មួយប្រុសរបស់មេក្រុមហេសបូឡាហើយ ក្នុងការវាយប្រហារនៅទីក្រុងបេរូត នាពេលយប់។

លោក Naim Qassem (រូប៖ Reuters)

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ ក្មួយប្រុសរបស់លោកឈ្មោះ Naim Qassem បានស្លាប់ក្នុងការវាយប្រហារអាកាស ហើយដំណឹងមរណភាពរបស់គាត់ ក៏ត្រូវបានក្រុមហេសបូឡាបញ្ជាក់ផងដែរ។

មិនមានព័ត៌មានលម្អិតទេ ពាក់ព័ន្ធក្មួយរបស់លោក ប៉ុន្តែបើនិយាយពីQassem វិញ លោកបានឡើងកាន់តំណែងកំពូលកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីមេដឹកនាំមុនគឺលោក Hassan Nasrallah ត្រូវអ៊ីស្រាអែលធ្វើឃាត។

លោកធ្លាប់កាន់តំណែងជាលេខាធិការរងឬអនុប្រធានក្រុមហេសបូឡា អស់រយៈពេលជាង ៣០ ឆ្នាំ ហើយមុនការស្លាប់ លោកស្ថិតក្នុងបញ្ជីខ្មៅលំដាប់ទី១ របស់អ៊ីស្រាអែល ដែលត្រូវតាមធ្វើឃាតគ្រប់ពេលវេលា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម