ព័ត៌មានអន្ដរជាតិ
បារាំងចេញមុខអន្តរាគមន៍ និងជំរុញឲ្យបញ្ចូលលីបង់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់មេដឹកនាំនៃប្រទេសអីរ៉ង់ និងសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ គួរតែត្រូវបានគោរព និងអនុវត្តឲ្យបានទូលំទូលាយ រាប់បញ្ចូលទាំងនៅក្នុងប្រទេសលីបង់ និងគ្រប់តំបន់ដែលមានការប្រឈមមុខដាក់គ្នាទាំងអស់ ខណៈដែលគ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្តធ្លាក់ស្រោចលើទីក្រុងបេរូតមិនឈប់ឈរ។

ចុះផ្សាយថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ សារព័ត៌មាន Armen Press បានឲ្យដឹងថា អាមេរិក និងអីរ៉ង់ បានព្រមព្រៀងឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍កាលពីថ្ងៃអង្គារ ប៉ុន្តែស្ថានភាពជាក់ស្តែងហាក់ផ្ទុយស្រឡះ ខណៈដែលអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងចាស់ដៃបំផុតលើលីបង់ បណ្តាលឲ្យមនុស្សជាង ២៥០នាក់បាត់បង់ជីវិតកាលពីថ្ងៃពុធ។ ភាពចម្រូងចម្រាសបានកើតឡើងនៅត្រង់ថា អាមេរិក និងអ៊ីស្រាអែលបានអះអាងថា លីបង់មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ឡើយ ប៉ុន្តែខាងភាគីអីរ៉ង់ និងប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល បែរជាបញ្ជាក់ថា សន្តិភាពនេះត្រូវតែគ្របដណ្តប់ដល់ទីក្រុងបេរូតទើបជាការត្រឹមត្រូវ។
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសស្គីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀង គឺជា «លក្ខខណ្ឌចាំបាច់បំផុត» ដើម្បីឲ្យបទឈប់បាញ់នេះមានភាពជឿជាក់ និងអាចស្ថិតស្ថេរបានយូរអង្វែង។ លើសពីនេះ លោកក៏បានលើកឡើងថា រាល់កិច្ចព្រមព្រៀងទាំងអស់ ក៏ត្រូវតែដោះស្រាយបញ្ហាព្រួយបារម្ភនានា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់អីរ៉ង់ រួមទាំងសកម្មភាពបង្កការរំខានដល់ការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ផងដែរ។
ក្រៅពីការពិភាក្សាជាមួយមហាអំណាច លោកប្រធានាធិបតីបារាំងក៏បានជជែកជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលីបង់ ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលលោកចាត់ទុកថាជាការបាញ់ប្រហារដោយមិនរើសមុខ និងកំពុងគំរាមកំហែងដល់និរន្តរភាពនៃសន្តិភាព។ លោក ម៉ាក្រុង បានប្រកាសជំហរយ៉ាងរឹងមាំតាមរយៈបណ្តាញសង្គម X ថា បារាំងនឹងនៅតែបន្តគាំទ្រអធិបតេយ្យភាពរបស់លីបង់ និងជួយជំរុញដល់ផែនការដកហូតអាវុធពីក្រុមហេសបូឡា ដើម្បីការពារបូរណភាពទឹកដីនៃប្រទេសមួយនេះឲ្យបានគង់វង្ស៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


