ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលនិងលីបង់យល់ព្រមជួបចរចានៅថ្ងៃទី១៤មេសានាទីក្រុងវ៉ាស៊ីនតោន
អ៊ីស្រាអែលសុខចិត្តចូលតុចរចាបញ្ចប់ការវាយប្រហារនៅលីបង់ ខណៈសម្ពាធអន្តរជាតិបានធ្លាក់ទៅលើអ៊ីស្រាអែលដូចទឹកបាក់ទំនប់ ក្រោយអ៊ីស្រាអែលបដិសេធថា បទឈប់បាញ់រវាងអ៊ីរ៉ង់និងអាមេរិកមិនអាចគ្របដណ្តប់លើបញ្ហាលីបង់ ហើយ ខ្លួនបានវាយប្រហារយ៉ាងខ្លាំងបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់ និងជាង១០០០នាក់រងរបួសក្នុងថ្ងៃដំបូងនៃបទឈប់បាញ់នោះ។

យោងតាម BBC កិច្ចចរចារវាងអ៊ីស្រាអែល និងលីបង់នឹងចាប់ផ្តើមនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារសប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី១៤ខែមេសា។
យោងសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតីលីបង់ អ៊ីស្រាអែល និងលីបង់នឹងចាប់ផ្តើមកិច្ចចរចានៅថ្ងៃអង្គារនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងជម្លោះអ៊ីស្រាអែល-ហេសបូឡា ដោយសហរដ្ឋអាមេរិកនឹងសម្របសម្រួលការសន្ទនារវាងពួកគេទាំងពីរ។
ការិយាល័យរបស់ប្រធានាធិបតីលីបង់ លោក Joseph Aoun បានសរសេរថា ប្រទេសទាំងពីរនឹងជួបគ្នានៅក្រសួងការបរទេសសហរដ្ឋអាមេរិក «ដើម្បីស្វែងរកការប្រកាសអំពីបទឈប់បាញ់ និងកាលបរិច្ឆេទដើម្បីចាប់ផ្តើមការចរចាដោយផ្ទាល់»។
មានរបាយការណ៍ថា ការហៅទូរស័ព្ទមួយបានកើតឡើងនៅថ្ងៃសុក្ររវាងឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលនៅសហរដ្ឋអាមេរិក រួមជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ ដើម្បីរៀបចំការសន្ទនា។
អ៊ីស្រាអែល ក្រោយការដឹកនាំរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលក្នុងសង្គ្រាមជាង២ឆ្នាំមកនេះ មិនបានស្តាប់តាមការទាមទារជាអន្តរជាតិនោះទេ ប៉ុន្តែបានពង្រីកការវាប្រហារលើប្រទេសលីបង់ ដោយយកលេសតាមកម្ទេចក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


