ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសផ្តល់ការសម្របសម្រួល ក្រោយកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអាទិត្យ ដោយផ្តល់ការគាំទ្រក្នុងការធ្វើជាអ្នកសម្របសម្រួលដោះស្រាយជម្លោះ បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទទួលបរាជ័យក្នុងការឈានទៅដល់កិច្ចព្រមព្រៀង។

យោងតាមសារព័ត៌មាន Moscow Times ចុះផ្សាយថ្ងៃទី១២ខែមេសាឆ្នាំ២០២៦ វិមានក្រឹមឡាំងបានឲ្យដឹងថា លោកពូទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក «សន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា»។ ការផ្តល់ជូននេះកើតឡើងក្រោយពីកិច្ចចរចារយៈពេល២១ម៉ោងនៅប្រទេសប៉ាគីស្ថាន បានបញ្ចប់ដោយមិនមានលទ្ធផលផ្លូវការ។
ក្នុងអំឡុងពេលនៃការសន្ទនានោះ លោក Pezeshkian បានលើកឡើងថា «ស្តង់ដារមិនស្មើភាពគ្នា» និង «វិធីសាស្ត្រផ្តាច់ការ» របស់សហរដ្ឋអាមេរិកនៅតែជាឧបសគ្គចម្បងក្នុងការឈានដល់កិច្ចព្រមព្រៀងយុត្តិធម៌។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim លោក Pezeshkian បានបញ្ជាក់ថា អ៊ីរ៉ង់នៅតែត្រៀមខ្លួនជាស្រេចក្នុងការឈានដល់កិច្ចព្រមព្រៀងដែលមានតុល្យភាព បើសហរដ្ឋអាមេរិកគោរពតាមក្របខ័ណ្ឌច្បាប់អន្តរជាតិ។
ទន្ទឹមគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី JD Vance បានអះអាងថា ការបដិសេធរបស់អ៊ីរ៉ង់ក្នុងការបោះបង់កម្មវិធីនុយក្លេអ៊ែរគឺជាចំណុចចម្រូងចម្រាសដ៏សំខាន់។ លោកត្រាំ បានលើកឡើងនៅលើបណ្តាញសង្គមថា ទោះបីជាចំណុចភាគច្រើនត្រូវបានព្រមព្រៀងគ្នាក៏ដោយ ក៏កិច្ចព្រមព្រៀងទាំងនោះ «មិនមានន័យអ្វីឡើយ» ប្រសិនបើអ៊ីរ៉ង់នៅតែបន្តមានថាមពលនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


