ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ត្រៀមរៀបចំពិធីបុណ្យសពដ៏ធំ ជូនអតីតមេដឹកនាំ Khamenei ក្រោយពន្យារពេល ដោយសារសង្គ្រាម
កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់ កំពុងរៀបចំគ្រឹះ សម្រាប់ពិធីបុណ្យសព «ដ៏ធំសម្បើម» ជូនចំពោះមេដឹកនាំកំពូលដែលបានបាត់បង់ជីវិត គឺលោក Ayatollah Ali Khamenei បន្ទាប់ពីពន្យារពេលយ៉ាងយូរ ដោយសារតែសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ដ្បិតពេលវេលាពិតប្រាកដ នៅមិនទាន់ច្បាស់ក៏ដោយ ប៉ុន្តែវិទ្យុនិងទូរទស្សន៍រដ្ឋ បានរាយការណ៍ដោយដកស្រង់សម្តីលោក Mohsen Mahmoudi ប្រមុខក្រុមប្រឹក្សាសម្របសម្រួលតេហេរ៉ង់ សម្រាប់ការឃោសនាឥស្លាមថា «ទីបញ្ជាការដ្ឋានពិសេសមួយ ត្រូវបានបង្កើតឡើង ដើម្បីរៀបចំសម្រាប់ពិធីបុណ្យសព ហើយទីភ្នាក់ងារផ្សេងៗ បច្ចុប្បន្នកំពុងរៀបចំផែនការ និងចាត់ចែងកិច្ចការនានា»។
កម្មវិធីមួយដើម្បីគោរពវិញ្ញាណក្ខន្ធលោក Khamenei ត្រូវបានរៀបចំឡើងកាលពីខែមេសា ប៉ុន្តែពិធីបុណ្យសពថ្នាក់ជាតិដែលត្រូវបានប្រកាសដំបូង មិនអាចប្រព្រឹត្តទៅបានឡើយដោយសារតែសង្គ្រាម។
យោងតាមសារព័ត៌មាន timesofisrael លោក Khamenei ដែលដឹកនាំសាធារណរដ្ឋឥស្លាមមួយនេះ អស់រយៈពេលជាងបីទសវត្សរ៍មកហើយនោះ ត្រូវបានសម្លាប់នៅក្នុងរលកទីមួយ នៃការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបើកឆាកសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ក្រោយមក កូនប្រុសរបស់លោក និងជាអ្នកបន្តតំណែងគឺលោក Mojtaba Khamenei ក៏ត្រូវរបួសដែរ ក្នុងការវាយប្រហារនោះ តែគេមិនដែលឃើញគាត់បង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពី ឡើងកាន់តំណែងមក៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


