ព័ត៌មានអន្ដរជាតិ
សេតវិមានច្រានចោលព័ត៌មានថា មានការសុំពន្យារពេលបទឈប់បាញ់
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានចេញមកបកស្រាយបំភ្លឺជុំវិញព័ត៌មានដែលថា សហរដ្ឋអាមេរិកបានស្នើសុំពន្យារពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១៦មេសា២០២៦។

លោកស្រី Karoline បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានដែលចុះផ្សាយថាអាមេរិកស្នើសុំពន្យារពេលនោះ គឺជាព័ត៌មានមិនពិតឡើយ ប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងពីរកំពុងតែបន្តកិច្ចពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងមានភាពវិជ្ជមានបំផុត។
លោកស្រីបានបន្តទៀតថា កិច្ចចរចាសន្តិភាពជុំបន្ទាប់ទំនងជានឹងត្រូវធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថានម្តងទៀត បន្ទាប់ពីការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីចុងសប្តាហ៍មុនមិនទាន់ទទួលបានលទ្ធផលសម្រេច។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំងដល់រដ្ឋាភិបាលប៉ាគីស្ថាន ដែលបានដើរតួជាអ្នកសម្របសម្រួលដ៏ល្អបំផុតតែមួយគត់ក្នុងកិច្ចដំណើរការនេះ ទោះបីជាមានប្រទេសជាច្រើនផ្សេងទៀតចង់ចូលខ្លួនមកជួយក៏ដោយ។ ចំណែកឯលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏យល់ឃើញថា ការបន្តពិភាក្សាតាមរយៈប៉ាគីស្ថាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីឈានទៅរកការបញ្ចប់សង្គ្រាម។
ជាមួយគ្នានេះដែរ លោកត្រាំ ក៏បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ Fox News ដោយលើកឡើងដោយភាពជឿជាក់ថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ជិតនឹងឈានដល់ទីបញ្ចប់ហើយ។ លោកបានសង្កត់ធ្ងន់ថា ខាងភាគីអ៊ីរ៉ង់ខ្លួនឯងក៏ចង់បានកិច្ចព្រមព្រៀងនេះខ្លាំងណាស់ដែរ ហើយវាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ៊ីរ៉ង់ ក្នុងការធ្វើតាមការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីសន្តិសុខនិងស្ថិរភាពយូរអង្វែង។
ទោះបីជាមានសញ្ញាវិជ្ជមានផ្នែកការទូត ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរតនាភិបាលអាមេរិក លោក Scott Bessent បានប្រកាសថា អាមេរិកនឹងមិនបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ និងរុស្ស៊ីនោះឡើយ។ លោកបានព្រមានចំៗទៅកាន់ប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏ធំពីអ៊ីរ៉ង់ថា ការឡោមព័ទ្ធផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើឲ្យការនាំចូលប្រេងរបស់ចិនត្រូវកាត់ផ្តាច់។ លើសពីនេះ ធនាគារចិនចំនួនពីរ ក៏កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមផងដែរ ប្រសិនបើរកឃើញថាមានការពាក់ព័ន្ធនឹងការផ្ទេរប្រាក់ឲ្យទៅប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


