ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រវាយប្រហារ របស់កងទ័ពអាមេរិក ធ្លាក់ក្បែរច្រក Hormuz ទាំងមិនដឹង មូលហេតុ
ឧទ្ធម្ភាគចក្រវាយប្រហារមួយគ្រឿងរបស់កងទ័ពអាមេរិក បានធ្លាក់ទាំងមិនដឹងមូលហេតុ ក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជាក់ថា អាកាសយានិក ២នាក់ មិនមានរបួសអ្វីទេ។

តាមការផ្សាយរបស់ APនៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ឧទ្ធម្ភាគចក្រនោះ ជាប្រភេទ Apache ដែលជាយានយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់យោធាអាមេរិក ក្នុងការអនុវត្តវិធានការបិទខ្ទប់លើផ្លូវជញ្ជូនប្រេងឆៅ និងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ក្នុងគោលបំណងដាក់សម្ពាធឲ្យទីក្រុង តេហេរ៉ង់ ឈានទៅរកការព្រមព្រៀងគ្នា។
ជុំវិញហេតុការណ៍នេះ មានការសន្និដ្ឋានថា ឧទ្ធម្ភាគចក្រ Apache អាចត្រូវគ្រាប់របស់អ៊ីរ៉ង់ ប៉ុន្តែបញ្ជាការកណ្តាលអាមេរិក និងក្រសួងសង្គ្រាម សុទ្ធតែមិនទាន់ចេញមុខ បកស្រាយអ្វីឡើយ។
ហេតុការណ៍នេះកើតឡើង ស្របពេលស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា នៅតែតានតឹង ជាពិសេសច្រក Hormuz ដ្បិតអាមេរិក និងអ៊ីរ៉ង់ រៀងបន្ថយដៃប្រយុទ្ធគ្នា បន្តិចក៏ដោយ។

ម្យ៉ាង វាក៏កើតឡើងផងដែរ បន្ទាប់ពីអាមេរិក-អ៊ីរ៉ង់ បាញ់តដៃគ្នា មួយប្រាវ នៅឈូងសមុទ្រពែរ្ស កាលពីចុងសប្តាហ៍។
Apache គឺជាឧទ្ធម្ភាគចក្រវាយប្រហារធុនធ្ងន់ ដ៏មានឥទ្ធិពលបំផុតរបស់កងទ័ពអាមេរិក ដែលត្រូវបានបង្កើតឡើងដំបូងដោយក្រុមហ៊ុន Hughes Helicopters មុនពេល ត្រូវទិញបន្តដោយក្រុមហ៊ុន McDonnell Douglas ហើយបច្ចុប្បន្ន ផលិតដោយក្រុមហ៊ុន Boeing Defense, Space & Security។
វាប្រើប្រាស់ម៉ាស៊ីនប្រភេទ Turboshaft ចំនួន ២ គ្រឿង, អាចហោះហើរបានល្បឿនប្រហែល ២៩៣ ទៅ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយចម្ងាយប្រតិបត្តិការ ប្រហែល ៤៨០ គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


