កីឡា
Real Madrid សម្រិតសម្រាំងគ្រូ ៥ នាក់មកជំនួស Arbeloa ខណៈមានគ្រូម្នាក់លេចធ្លោជាងគេ
ក្លិបអធិរាជស Real Madrid កំពុងពិចារណាយ៉ាងហ្មត់ចត់អំពីជម្រើសគ្រូបង្វឹកថ្មី មកជំនួសគ្រូបង្វឹកកំពុងកាន់តំណែងលោក Alvaro Arbeloa។ បច្ចុប្បន្ន ពួកគេបានសម្លឹងឃើញគ្រូបង្វឹក ៥ នាក់ ដែលសក្តិសមបំផុត ប៉ុន្តែក្នុងចំណោមនោះ គ្រូបង្វឹកក្រុម Benfica លោក Jose Mourinho បានក្លាយជាបេក្ខភាពលេចធ្លោជាងគេបំផុត។

យោងតាមសារព័ត៌មាន Record របស់ ព័រទុយហ្គាល់ បានឱ្យដឹង ថា ប្រធានក្លិប Real Madrid លោក Florentino Pérez កំពុងមិនសប្បាយចិត្តនឹងការដឹកនាំរបស់លោក Arbeloa ដែលដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អនាមួយរយៈចុងក្រោយនេះ។
ប្រភពដដែលបានអះអាង ថា ប្រធានក្លិបសញ្ជាតិ អេស្ប៉ាញ វ័យ ៧៩ ឆ្នាំត្រៀមធ្វើការផ្លាស់ប្តូរធំៗនៅពេលខាងមុខ ហើយគ្រូបង្វឹកលោក Arbeloa ក៏គ្រោងនឹងធ្វើការផ្លាស់ប្តូរផងដែរ ខណៈពេលនេះលោក Mourinho កំពុងក្លាយជាជម្រើសសំខាន់បំផុត ដើម្បីមកជំនួស។

លោក Mourinho ធ្លាប់ដឹកនាំ Real Madrid ចន្លោះឆ្នាំ ២០១០ ដល់ ២០១៣ ដោយបានឈ្នះពាន ២ រួមមាន La Liga និង Copa del Rey។ បុរសរហស្សនាម “Special One” រូបនេះ ត្រូវបានគេចងចាំ ថា ជាគ្រូបង្វឹកដែលអាចប្រកួតប្រជែងជាមួយ FC Barcelona ក្នុងសម័យកំពូល ដែលស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola។
ទោះបីមិនទាន់មានការចរចាផ្លូវការក៏ដោយ Mourinho ដែលបច្ចុប្បន្នដឹកនាំ Benfica ត្រូវបាននិយាយថា មានចិត្តបើកចំហចំពោះការត្រឡប់មកវិញ។ ការពិភាក្សាផ្ទៃក្នុងរបស់ក្លិប នឹងត្រូវសម្រេចឆាប់ៗនេះអំពីអនាគតគ្រូបង្វឹកថ្មី។
ទោះបីជាយ៉ាងណា Real Madrid ក៏មិនមែនមើលឃើញលោក Mourinho តែម្នាក់នោះដែរ។ ក្រៅពីនេះពួកគេ កំពុងពិចារណាលើគ្រូបង្វឹកល្បីៗ ៤ នាក់ទៀតដូចជាលោក Jürgen Klopp, Mauricio Pochettino, Didier Deschamps និង Zinedine Zidane៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


