កូវីដ-១៩
រោងចក្រភីវី នៅស្រុកបាទី បិទទ្វារបណ្តោះអាសន្ន បន្ទាប់ពីរកឃើញជនជាតិចិន និងខ្មែរឆ្លងជំងឺកូវីដ១៩
រោងចក្រផលិតកាបូប ភីវី អ៉ិនដាសស្ទ្រី ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី បានសម្រេចបិទទ្វារបណ្តោះអាសន្ន បន្ទាប់ពីរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ នៅលើជនជាតិចិន២ នាក់ និងស្ត្រីខ្មែរម្នាក់។
លោក ភួន ឈីម អភិបាលស្រុក បាទី បានបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២៨ ខែមេសានេះថា អាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យបានចុះធ្វើសំណាកកម្មកររោងចក្រ និងអ្នកពាក់ព័ន្ធចំនួន ៧១ នាក់ នៅថ្ងៃទី ២៨ ខែមេសានេះ ហើយរកឃើញវិជ្ជមានចំនួន ៣ នាក់ ជនជាតិចិន ២ នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់។

អ្នកទាំង៣រួមមាន ស្ត្រីជនជាតិខ្មែរ អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិឃ្លាំងសម្បតិ្ត ឃុំពត់ស ស្រុកបាទី ជាកម្មការិនីរោងចក្រភីវី អ៊ិនដាសស្ទ្រី បុរសជនជាតិឈ្មោះ Huang Hu អាយុ ៤៨ ឆ្នាំស្នាក់នៅក្នុងរោងចក្រ និងបុរសជនជាតិចិនម្នាក់ទៀតមានឈ្មោះ Wang Guo Qin អាយុ៤៦ឆ្នាំ ស្នាក់នៅរោងចក្រភីវី អ៊ិនដាសស្ទ្រីផងដែរ។
អាជ្ញាធរពាក់ព័ន្ធ នៅតែបន្តធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដើម្បីយកសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
រដ្ឋបាលស្រុក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកទៅតាមទីតាំងដែលបានកំណត់ ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ