សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះ ដែលសង្ស័យមានបង្កប់ល្បែងស៊ីសង
គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ឆ្មក់ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ក្រោយមានបណ្ដាញសង្គម បង្ហោះជាសាធារណៈថាមានបង្កប់លេងល្បែងស៉ីសង គ្រប់ប្រភេទ។ ជាក់ស្ដែងអាជ្ញាធរចុះទៅដល់ ពុំឃើញមានសម្ភារៈ អ្វីគួរឲ្យសង្ស័យពាក់ព័ន្ធនឹងល្បែងស៉ីសងនោះទេ មានតែបន្ទប់ទុកចោល។

ការឆ្មក់ត្រួតពិនិត្យនេះដែរធ្វើឡើង នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការណែនាំពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យ លោក គ្រួច សុធន់ នាយករងរដ្ឋបាល ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងដែលសង្ស័យបង្កប់ល្បែងស៉ីសងស្ថិតនៅ ក្បែរតារាបាល់ទះ តាមបណ្ដោយផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។



ការចុះបង្រ្កាបនេះត្រូវបានធ្វើឡើងបន្ទាប់ពី កាលពីពេលថ្មីៗនេះបណ្តាញសង្គម និងអ្នកព័ត៌មានមួយចំនួនបានបង្ហោះនៅរូបភាពវីឌីអូ អង្គុយលេងល្បែងស៉ីសង ហើយបញ្ជាក់ថា ស្ថិតនៅតារាបាល់ទះ តាមបណ្ដោយផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។ដូច្នេះអាជ្ញាធរខណ្ឌដឹកនាំមន្រ្តី ចុះត្រួតពិនិត្យ នៅទីតាំងជាក់ស្ដែងមិនឃើញមានអ្វី ពាក់ព័ន្ធនឹងល្បែងស៉ីសងនោះទេ ប៉ុន្តែទោះជាយ៉ាងអាជ្ញាធរបានណែនាំដល់ម្ចាស់ តារាងបាល់ទះ ក៏ដូចជាអ្នកគ្រប់គ្រង មិនត្រូវផ្ដល់ទីតាំង សម្រាប់បង្កប់លេងល្បែងស៉ីសងនោះទេ ក្នុងករណី អាជ្ញាធរតាមដានស្រាវជ្រាវឃើញថា មានបង្កប់ល្បែងស៉ីសង និងមានវិធានការតាមផ្លូវច្បាប់។


យោងតាមលិខិតបដិសេធចេញថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៦ របស់ឈ្មោះ លី ឈុនអ៊ូ ហៅអ៊ូ ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលរងការចោទពីអ្នកសារព័ត៌មាន និងបណ្តាញសង្គមបង្ហោះ ដែលជាម្ចាស់ទីតាំងខាងលើ បានបដិសេធដាច់ខាតដោយអះអាងថា ជារូបភាពកាត់តគ្មានការ អនុញ្ញាតនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់លោក។ ដោយឡែកប្រសិនបើទីតាំង ដែលអ្នកសារព័ត៌មានដែលផ្សព្វផ្សាយមានល្បែងស៊ីសងខុសច្បាប់ដូចរូបភាពដែលបានបង្ហោះមែន លោកបានស្នើសុំឱ្យ អាជ្ញាធរមានសមត្ថកិច្ចចុះ អនុវត្តតាមផ្លូវច្បាប់។
អានលិខិតបដិសេធ៖




អត្ថបទ ៖ រដ្ឋា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


