Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌ៧មករា បង្ក្រាបទីតាំងបទល្មើសOnline Scam ចំនួន១១កន្លែង ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាង១០០នាក់ នាពេលកន្លងមក

បានផុស

នៅ

រយៈពេលកន្លងមក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបទីតាំងបទល្មើសអនឡាញស្កេម (Online Scam) ចំនួន ១១កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់ យកមកអនុវត្តនីតិវីធីច្បាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានលើកឡើងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ក្នុងការចុះបង្ក្រាបទីតាំងបង្កប់ការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីការពារ និងបង្ការបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  លោកអធិការ បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសង្គម ជូនដល់ប្រជាពលរដ្ឋ

លោក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា

ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាពិសេសគឺការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់តាមប្រព័ន្ធអនឡាញគ្រប់ទម្រង់។ ការបង្ក្រាបនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា និងការបោកប្រាស់តាមប្រព័ន្ធអនឡាញគ្រប់ទម្រង់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ជាលទ្ធផលនៃប្រតិបត្តិការបន្តបន្ទាប់នាពេលកន្លងមកនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបង្ក្រាបចំនួន ១១ ទីតាំង ផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១០៨ នាក់ (ក្នុងនោះមានស្រ្តី ចំនួន ១៤ នាក់) ។ ចំពោះជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។

ការលើកឡើងនេះដែរ ស្របពេលដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្រ្តខណ្ឌ៧មករា។

សូមបញ្ជាក់ថា៖ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកម្រិតទោសទណ្ឌធ្ងន់តាមស្ថានទម្ងន់នៃបទល្មើសដែលឧក្រិដ្ឋជនបានប្រឹព្រឹត្តិដោយមានការផ្តន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ក្នុងទំហំច្រើន។ក្នុងនោះដែរអំពើរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំឬអស់មួយជីវិតកាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ឬច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម