ព័ត៌មានជាតិ
យុវជនក្នុងមូលដ្ឋាន ប្តេជ្ញាចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីការពារបូរណភាពទឹកដី
លោក ឌិន សាវ៉ង ចៅសង្កាត់រងទី១ នៃសង្កាត់អូរឬស្សីទី១ ក្នុងមូលដ្ឋានខណ្ឌ៧មករាឲ្យដឹងថា៖ ផ្អែកតាមការចុះជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងមូលដ្ឋាន ឃើញថាមានយុវជនជាច្រើនដែលឋិតក្នុងអាយុបំពេញកាតព្វកិច្ចយោធាបានសម្តែង នូវការពេញចិត្តដោយពួកគាត់បានមើលឃើញថានេះជា ឱកាសក្នុងការរួបរួមការពារបូរណភាពទឹកដីរបស់ខ្លួនពីការឈ្លានពានពីសំណាក់រដ្ឋបរទេសដទៃណាមួយមកលើកម្ពុជា។

លោក ឌិន សាវ៉ង ចៅសង្កាត់រងទី១ នៃសង្កាត់អូរឬស្សីទី១ ក្នុងមូលដ្ឋានខណ្ឌ៧មករា
លោកបន្តថា ទន្ទឹមនឹងទឹកចិត្តមុះមុតហានក្លារបស់ក្មួយៗ ជាយុវជនឪពុកម្តាយអាណាព្យាបាលរបស់ពួកគេ ក៏បានផ្តល់ភ្លើងខៀវដល់កូនៗរួចជាស្រេចហើយដែរ ដរាបណាប្រទេសត្រូវការពួកគេក្នុងពេលណាមួយនោះ។ អាជ្ញាធរថ្នាក់មូលដ្ឋានសង្កាត់បញ្ជាក់ថា ក្រុមយុវជនជាច្រើនក្នុងមូលដ្ឋាន ខ្លួនមានទឹកចិត្តមុតមាំនិងមិនរារ៉េ ក្នុងការចូលបំពេញកាតព្វកិច្ចយោធានោះឡើយដើម្បីបុព្វហេតុការពារជាតិ។
ក្រុមយុវជនបង្ហាញគោលជំហរ មិនគេចវេះ ពីការបំពេញកាតព្វកិច្ចយោធាដាច់ខាត ព្រោះពួកគេយល់ស្របតាមប្រសាសន៍របស់សម្តេចប្រមុខថ្នាក់ដឹកនាំ ដោយចាត់ទុកថាការបំពេញកាតព្វកិច្ចគឺជាការបើកឱកាសក្នុងបុព្បហេតុប្រទេសជាតិមិនមែនជាបន្ទុកនោះឡើយ។



ច្បាប់កាតព្វកិច្ចយោធា គឺ កំហិតសម្រាប់យុវជនដែលមានអាយុចាប់ពី១៨ដល់២៥ឆ្នាំ និង ផ្តល់គោលការណ៍ស្ម័គ្រចិត្តសម្រាប់នារី។ យោងមាត្រាទី១៣ ក្នុងជំពូកទី៤ ចំពោះជនណាដែលគេចវេះ ពីការមិនបំពេញកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ នឹងពិន័យជាប្រាក់ពី១លានរៀល ដល់ ៤លានរៀល ប្រសិនបើអំពើនេះត្រូវបានប្រព្រឹត្តិក្នុងកាលៈទេសៈ ដែលប្រទេសជាតិមានសន្តិភាព។ ប៉ុន្តែបើគេចវេះក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬ រងការឈ្លានពាន ពីកម្លាំងបរទេសគឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលដល់១០លានរៀល៕ អត្ថបទ៖សុភា


-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


