ព័ត៌មានអន្ដរជាតិ
ហ្សេឡេនស្គី បើកភ្លើងខៀវ ត្រៀមខ្លួនជួបចរចាជាមួយអាមេរិក និងរុស្ស៊ី នៅទឹកដីអាស៊ែបៃហ្សង់
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសជាសាធារណៈនូវឆន្ទៈរបស់លោក ក្នុងការចូលរួមក្នុងកិច្ចចរចាត្រីភាគី ដែលមានអាមេរិក និងរុស្ស៊ីចូលរួមផងដែរ ដោយលើកនេះ លោកចង់ឲ្យរៀបចំឡើងនៅក្នុងប្រទេសអាស៊ែបៃហ្សង់។ នេះបើយោងតាមសារព័ត៌មាន UAWire ចុះផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងជំនួបដំបូងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ចាប់តាំងពីឆ្នាំ២០១៩មក លោក ហ្សេឡេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនតែងតែបើកចំហរចំពោះផ្លូវការទូត ហើយលោកត្រៀមខ្លួនជាស្រេច បើសិនជាភាគីខាងរុស្ស៊ីយល់ព្រមអង្គុយតុចរចាជាមួយគ្នា។
ក្រៅពីពិភាក្សារឿងសន្តិភាព ប្រទេសទាំងពីរគឺអ៊ុយក្រែន និងអាស៊ែបៃហ្សង់ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ ដែលពាក់ព័ន្ធនឹងសន្តិសុខ និងការជួញដូរ។ ថ្នាក់ដឹកនាំទាំងពីរបានជជែកគ្នាពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងកសិកម្មឲ្យកាន់តែទូលំទូលាយ។ បន្ថែមពីនេះ លោក ហ្សេឡេនស្គី ក៏បានជួបជាមួយក្រុមអ្នកជំនាញអ៊ុយក្រែនដែលកំពុងធ្វើការនៅទីនោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការការពារដែនអាកាស ដែលជាចំណុចសំខាន់បំផុតមួយសម្រាប់ការពារជាតិ។
គួររំលឹកផងដែរថា កិច្ចចរចាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានជាប់គាំងមួយរយៈធំមកហើយ ចាប់តាំងពីមានការផ្ទុះសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ មូលហេតុដែលធ្វើឲ្យការចរចានេះត្រូវផ្អាក គឺដោយសារតែអាមេរិកត្រូវងាកទៅផ្តោតអារម្មណ៍លើជម្លោះថ្មីនៅមជ្ឈិមបូព៌ា ហើយក្រុមអ្នកចរចាជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ក៏កំពុងជាប់រវល់ក្នុងការដោះស្រាយបញ្ហាជាមួយទីក្រុងតេហេរ៉ង់ផងដែរ។
យ៉ាងណាមិញ បើតាមសម្តីរបស់លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ទីក្រុងមូស្គូ និងទីក្រុងកៀវ កំពុងតែខិតជិតរកគ្នាឃើញ ក្នុងកិច្ចព្រមព្រៀងសន្តិភាពហើយ។ លោកបានកត់សម្គាល់ថា ដ្បិតកន្លងមក ភាគីទាំងពីរមានលក្ខខណ្ឌតឹងរ៉ឹងរៀងៗខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែឥឡូវនេះពួកគេកំពុងព្យាយាមសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ វាគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា សន្តិភាពអាចនឹងកើតមានឡើងក្នុងពេលមិនយូរប៉ុន្មានខាងមុខនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


