ព័ត៌មានអន្ដរជាតិ
អន្ទាក់មរណៈនៅលើដីថៃ៖ ស្ថានទូតចិន ព្រមានពីការចាប់បង្ខាំង និងការធ្វើទារុណកម្ម
ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសអាសន្ន និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការលួងលោមឲ្យធ្វើដំណើរទៅកាន់ប្រទេសថៃ ជាពិសេសតំបន់ព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា។

យោងតាម China Daily ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានករណីជាច្រើនដែលជនជាតិចិន ត្រូវបានគេបោកបញ្ឆោត តាមរយៈការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ខែខ្ពស់ ឬកញ្ចប់ដំណើរកម្សាន្តដែលមើលទៅហាក់ដូចជាទាក់ទាញខ្លាំង ប៉ុន្តែតាមពិតទៅវាគឺជាអន្ទាក់ដើម្បីនាំពួកគេទៅរកតំបន់គ្រោះថ្នាក់។
នៅពេលដែលជនរងគ្រោះទៅដល់តំបន់ព្រំដែននោះ ពួកគេត្រូវបានបង្ខំឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ផ្សេងៗ ជាពិសេសគឺ ការឆបោកតាមប្រព័ន្ធទូរសព្ទ និងតាមអនឡាញ។ អ្វីដែលកាន់តែគួរឲ្យខ្លាចនោះគឺ មនុស្សមួយចំនួនបានរងគ្រោះដោយការបង្ខាំងទុក ការប្រើអំពើហិង្សា និងការឃុំខ្លួនដោយខុសច្បាប់ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុវត្ថិភាព និងសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេ។
អាស្រ័យហេតុនេះ ស្ថានទូតចិនបានអំពាវនាវដល់ពលរដ្ឋ ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសថៃ ត្រូវស្វែងយល់ពីហានិភ័យទាំងនេះឲ្យបានច្បាស់ ហើយត្រូវចេះការពារខ្លួនដើម្បីចៀសឆ្ងាយពីសកម្មភាពខុសច្បាប់ និងដើម្បីធានាសុវត្ថិភាពទាំងអាយុជីវិត និងទ្រព្យសម្បត្តិ។ ជាវិធានការការពារ ស្ថានទូតបានណែនាំថា កុំជឿទុកចិត្តលើព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គម វីដេអូខ្លីៗ ឬសារតាមទូរសព្ទ ដែលសន្យាថាមានការងារស្រួលៗបានលុយច្រើន ឬការអញ្ជើញដើរលេងជាក្រុមដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
ក្នុងករណីមានអាសន្ន ឬជួបគ្រោះថ្នាក់ ស្ថានទូតបានណែនាំឲ្យពលរដ្ឋចិនតម្កល់សុវត្ថិភាពខ្លួនឯងជាចម្បង ហើយត្រូវប្រញាប់ទាក់ទងទៅប៉ូលិសក្នុងតំបន់ ឬស្ថានទូតចិនប្រចាំប្រទេសថៃ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះដែរ ស្ថានទូតក៏បានសង្កត់ធ្ងន់ និងព្រមានថា រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតតាមច្បាប់របស់ប្រទេសចិន ក៏ដូចជាច្បាប់នៃប្រទេសដែលពាក់ព័ន្ធផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


