Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពី​ភូមិសាស្រ្ត​ខេត្ត​កំពង់ចាម មាន​ស្លាកស្នាមប្រវត្តិសាស្ត្រតាំង​ពី​សម័យមុនអង្គរ

បានផុស

នៅ

ខេត្តកំពង់ចាម​គឺជាទឹកដីចំណាស់​មួយ​ដែលមាន​ស្លាកស្នាមប្រវត្តិសាស្ត្រតាំង​ពីសម័យមុនអង្គរ និង​សម័យ​ក្រោយៗ​មកទៀត តាមរយៈវត្តមានប្រាសាទបុរាណ ទួលបុរាណ និងបុរាណវត្ថុជាច្រើន។

ខេត្តនេះ​មានសក្តានុពលធម្មជាតិ​សម្បូរបែប រួមមាន ព្រៃភ្នំ ទន្លេ ព្រែក និងបឹងបួ ដែល​គាំទ្រ​ដល់​វិស័យ​កសិកម្ម ទេសចរណ៍ និង​ការវិនិយោគ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតិប្រជាជន និងរដ្ឋបាល

បើតាមរដ្ឋបាលខេត្តកំពង់ចាម គិតត្រឹមឆ្នាំ ២០២៥ ខេត្តកំពង់ចាមមាន៖

-ប្រជាជនសរុប៖ ប្រមាណជាង ១ លាន ១៤ ម៉ឺននាក់
-ផ្ទៃដី៖ ៤,៥៤៨.០៩ គីឡូម៉ែត្រការ៉េ
-ការបែងចែករដ្ឋបាល៖ មាន ១០ ក្រុងស្រុក និង ១០៩ ឃុំសង្កាត់

ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍

រដ្ឋបាលខេត្តកំពង់ចាមបានខិតខំ​​កសាងផ្លូវកៅស៊ូ ផ្លូវបេតុង ស្ពាន និង​សួនច្បារ​ជាច្រើន​ ដើម្បីបង្កើន​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ។ គម្រោងសំខាន់ៗរួមមាន៖

-ផ្លូវជាតិលេខ ៧៖ ត្រូវបានស្ថាបនា​​ពង្រីកជា ៤ គន្លង ចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម
-កំពង់ផែ​ទេសចរណ៍​កំពង់ចាម កំពុងដំណើរការ​សាងសង់ដើម្បី​​សម្រួល​ការ​​តភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ទន្លេ​មេគង្គ​ទៅកាន់​ខេត្តក្រចេះ និង​អន្តរជាតិ (វៀតណាម-ភ្នំពេញ) ព្រមទាំង​តភ្ជាប់​ទៅកាន់​ព្រែក​ជីក​ហ្វូណន​តេជោ​ផងដែរ។

វិស័យសេដ្ឋកិច្ច និងវិនិយោគ

ខេត្តកំពង់ចាម​បានទាក់ទាញវិនិយោគិន​ឱ្យបង្កើត​តំបន់សេដ្ឋ​កិច្ចពិសេស និងរោងចក្រសហគ្រាស៖

-មូលដ្ឋាន​សិប្បកម្ម និង​រោងចក្រ៖ មាន​សរុបចំនួន ១,៦៦៨ មូលដ្ឋាន ដែល​ផ្ដល់​ការងារ​ដល់​កម្មករ​និយោជិត​ជិត ៥ ម៉ឺន​នាក់
-វិស័យ​កាត់ដេរ៖ មានរោងចក្រកាត់ដេរ និងផលិតស្បែកជើងជាង ២៩ កន្លែង
-ថាមពល និងទឹកស្អាត៖ មានក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីចំនួន ៤៦ និងមូលដ្ឋានទឹក​ស្អាតឯកជន​ចំនួន ៥៥

វិស័យកសិកម្ម

ខេត្ត​មានដីមានជីជាតិ និងប្រព័ន្ធធារាសាស្ត្រល្អសម្រាប់ដំណាំសំខាន់ៗ៖

-ស្រូវ៖ ផ្ទៃដីដាំដុះសរុបជាង ១៨១,០០០ ហិកតា (ស្រូវវស្សា ១១៦,០០០ ហិកតា និងស្រូវប្រាំង ៦៤,០០០ ហិកតា)
-ដំណាំឧស្សាហកម្ម និងហូបផ្លែ៖ កៅស៊ូ​ជិត ២៧ ម៉ឺន​ហិកតា, ចេក​ជាង ៦,០០០ ហិកតា និងធុរេន ១,៦០០ ហិកតា

វិស័យសុខាភិបាល និងសង្គមកិច្ច

-ក្នុងឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម​ទទួលបាន​ចំណាត់​ថ្នាក់​លេខ ​១ ក្នុងការផ្តល់សេវាគំរូទូទាំងប្រទេស។ ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញ​ចូល​តែមួយ​របស់ខេត្ត​ក៏ទទួលបានលេខ ១ ដូចគ្នា។

ទេសចរណ៍

ខេត្តកំពង់ចាមមានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រចំនួន ១០ កន្លែង និង​មាន​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន) សរុប​ចំនួន ៣២៨ កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម