សេដ្ឋកិច្ច
ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុ រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកសាងភាពធន់សេដ្ឋកិច្ច
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការមេ សម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនីឆ្នាំ២០២២-២០៤០ និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុកម្ពុជាឆ្នាំ២០២៤-២០៣៣។

លោកស្រីបណ្ឌិត ជា សិរី មានប្រសាសន៍នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុនៅថ្ងៃទី ២៧ មេសា ២០២៦។
លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុមិនត្រឹមតែអាចចូលរួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបនឹងតម្រូវការអនុលោមភាពតាមស្តង់ដាបរិស្ថានរបស់ដៃគូពាណិជ្ជកម្ម ដើម្បីរក្សាការប្រកួតប្រជែងក្នុងទីផ្សារសកល។
លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ស្របតាមទិសដៅនេះ យើងនឹងបន្តរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥ ដូចដែលបានចែងនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ ហើយដើម្បីសម្រេចបាននូវគោលដៅនេះ នឹងត្រូវការការវិនិយោគទាំងពីផ្នែកសាធារណៈ និងផ្នែកឯកជន សម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងសកម្មភាព ជំរុញនានាហើយថវិកាសាធារណៈតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេ សម្រាប់តម្រូវការហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

កម្ពុជាត្រូវតែកៀរគរមូលធនឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីកាត់បន្ថយគម្លាតមូលនិធិនេះដែលនឹងជួយលើកទឹកចិត្តដល់គម្រោងវិនិយោគបៃតង និងការចូលរួមពីសំណាក់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលអាចផ្តល់មូលនិធិប្រកបដោយចីរភាពដល់សកម្មភាពអាកាសធាតុដែលចាំបាច់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


