ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ជំរុញឱ្យអាមេរិក-អ៊ីរ៉ង់ បើកច្រក Hormuz វិញ ដើម្បីឲ្យសេដ្ឋកិច្ចមានដង្ហើម
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានជំរុញឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅតែបន្តជាប់គាំងនៅឡើយ។ នេះបើយោងតាមសារព័ត៌មាន TRT world ផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។
អគ្គលេខាធិការ Guterres ដែលនឹងផុតអាណត្តិនៅចុងឆ្នាំនេះ បានថ្លែងក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសន្តិសុខដែនសមុទ្រ កាលពីថ្ងៃចន្ទថា៖ « ខ្ញុំសូមអំពាវនាវដល់ភាគីនានា បើកច្រកសមុទ្រ [Hormuz] អនុញ្ញាតឱ្យកប៉ាល់ឆ្លងកាត់ដោយគ្មានការបង់ពន្ធ! គ្មានការរើសអើង និងអនុញ្ញាតឱ្យពាណិជ្ជកម្មរស់ឡើងវិញ ជំរុញឱ្យសេដ្ឋកិច្ចពិភពលោកដកដង្ហើម»។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz មានប្រេងនិងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃតម្រូវការក្នុងសកលលោក កំពុងប្រឈមមុខនឹងការរំខានយ៉ាងខ្លាំង ចាប់តាំងពីដើមខែមីនា បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
លោក Guterres លើកឡើងថា៖ « ចាប់តាំងពីដើមខែមីនាមក ការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បានវាយប្រហារសន្តិសុខថាមពលសកល ការផ្គត់ផ្គង់ស្បៀងអាហារ និងពាណិជ្ជកម្ម។ ច្រកសមុទ្រ Hormuz គឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក»។
លោកបន្ថែមថា៖ « ការឆ្លងកាត់ដោយសុវត្ថិភាព និងគ្មានឧបសគ្គ គឺជាតម្រូវការចាំបាច់ ទាំងខាងសេដ្ឋកិច្ច និងមនុស្សធម៌។ ការប៉ះទង្គិចសេដ្ឋកិច្ចបានកើតឡើងភ្លាមៗ ហើយមនុស្សគ្រប់គ្នាកំពុងចំណាយខ្ពស់លើតម្លៃថាមពល ប្រេង សកល»។
ក្រៅពីសូចនាករសេដ្ឋកិច្ច លោក Guterres គូសបញ្ជាក់ពីការចំណាយលើមនុស្សនៃវិបត្តិនេះ។ នាវិកជាង ២០ ០០០នាក់ នៅតែជាប់គាំងនៅលើសមុទ្រ ខណៈនាវាពាណិជ្ជកម្មជាង ២ ០០០គ្រឿង ជាប់គាំងក្នុងស្ថានភាពមិនប្រាកដប្រជានិងមានគ្រោះថ្នាក់។
លោក Guterres សង្កត់ធ្ងន់ថា៖ « បុរស និងស្ត្រីទាំងនោះ មិនមែនជាភាគីនៃជម្លោះណាមួយឡើយ។ ពួកគេជាកម្មករស៊ីវិលដែលជួយពិភពលោកប៉ុណ្ណោះ។ មហាសមុទ្រត្រូវតែជាតំបន់សន្តិភាព និងសម្រាប់កិច្ចសហប្រតិបត្តិការ មិនមែនជាការប្រឈមមុខដាក់គ្នា ឬការបង្ខិតបង្ខំនោះទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


