ព័ត៌មានអន្ដរជាតិ
អាមេរិក និង អ៊ីរ៉ង់ ឈានដល់បង្កើតក្រុមការងារកម្រិតបច្ចេកទេសចំនួន ៤
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃទី ២៣ ខែមិថុនា ថា កិច្ចចរចាថ្នាក់បច្ចេកទេសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅក្នុងប្រទេសស្វីស បានបិទបញ្ចប់ហើយ ដោយភាគីទាំងសងខាងបានព្រមព្រៀងគ្នាកំណត់បង្កើតក្រុមការងារចរចាលើបញ្ហានុយក្លេអ៊ែរ និងទណ្ឌកម្មសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ដោយផ្អែកលើការដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីការបរទេស លោក Kazem Gharibabadi បានបញ្ជាក់ថា «ក្រុមអ្នកចរចាបាន សម្រេចចិត្តបង្កើតក្រុមការងារចំនួនបួនគឺ ៖ ក្រុមការងារលុបចោលទណ្ឌកម្ម, ក្រុមការងារកិច្ចការនុយក្លេអ៊ែរ, ក្រុមការងារស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច, និងក្រុមការងារតាមដាន-អនុវត្តកិច្ចព្រមព្រៀង»។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការការទូតនេះនៅតែមានភាពរកាំរកូស ដោយសារភាគីអ៊ីរ៉ង់ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA កាលពីថ្ងៃចន្ទម្សិលមិញថា ទីក្រុងតេហេរ៉ង់មិនបានចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយក៏មិនបានទទួលយកការប្ដេជ្ញាចិត្តថ្មីណាមួយនៅក្នុងកិច្ចចរចាកាលពីថ្ងៃអាទិត្យ ជាមួយអាមេរិកនៅឡើយដែរ។
មិនតែប៉ុណ្ណោះ លោក Baghaei បានបញ្ជាក់បន្ថែមថា រាល់ការសម្រេចចិត្តទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងការអនុញ្ញាតឲ្យក្រុមអធិការកិច្ច UN (IAEA) ចូលស្រុកវិញ ដាច់ខាតត្រូវតែឆ្លងកាត់ការអនុម័ត និងយល់ព្រមពីសភាជាតិ និងក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ជាមុនសិន ដែលនេះបង្ហាញថាការចរចានៅក្នុងរយៈពេល ៦០ថ្ងៃខាងមុខ នឹងត្រូវជួបការជជែកដេញដោលគ្នាយ៉ាងតានតឹងបំផុត។
គួរបញ្ជាក់ថា ក្រុមការងារចរចាដែលដឹកនាំដោយអនុប្រធានាធិបតីអាមេរិក លោក JD Vance និងប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានបើកកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ ដែលនេះជាផ្នែកមួយនៃដំណាក់កាលចរចារយៈពេលពីរខែ ស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបឋមដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


