កីឡា
AFC ផ្តល់ដំណឹងផ្លូវការ ដល់កម្ពុជា ពីការទទួលបាន ២ ក្លិប លេងពានអាស៊ី រដូវកាលក្រោយ
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានផ្តល់ដំណឹងជាផ្លូវការដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការទទួលបានកៅអីសម្រាប់ក្លិបចូលរួមប្រកួតពានរង្វាន់អាស៊ីនៅរដូវកាល ២០២៦-២៧។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានផ្តល់ដំណឹងថា កម្ពុជា ទទួលបាន ១កៅអីកន្លះសម្រាប់ការចូលរួមប្រកួតពានរង្វាន់ក្លិបអាស៊ីកម្រិតទី២ AFC Champions League Two ។ ១កៅអីសម្រាប់ក្លិបបាល់ទាត់របស់កម្ពុជា ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល និងកន្លះកៅអី ទៀតសម្រាប់ក្លិបមួយប្រកួតជម្រុះ។ ការប្រកួតជម្រុះនេះមានន័យថា បើជោគជ័យគឺឡើងទៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែប្រសិនបើចាញ់ ត្រូវធ្លាក់ទៅប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League។
ប្រការនេះមានន័យថា នៅរដូវកាល ២០២៦-២៧ កម្ពុជាមានក្លិបចំនួន ២ ប្រកួតក្នុងពានរង្វាន់ទ្វីបអាស៊ី។

រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង ទទួលបានកៅអី ដើម្បីប្រកួតក្នុងពានរង្វាន់ AFC Champions League Two នៅវគ្គសន្សំពិន្ទុក្នុងពូល ក្នុងនាមជាម្ចាស់ជើងឯកលីគបាល់ទាត់កំពូលកម្ពុជារដូវកាល ២០២៥-២៦។ ចំណែកក្លិបដែលត្រូវប្រកួតជម្រុះគឺជាក្រុមចំណាត់ថ្នាក់លេខ ២ នៃលីគបាល់ទាត់កំពូលកម្ពុជា បុន្តែនៅមិនទាន់រកឃើញទេ។

ក្លិបរបស់កម្ពុជាមានតែ ៤ ប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ក្នុងការបំពេញទៅតាមលក្ខខណ្ឌអាជ្ញាប័ណ្ណក្លិបអាស៊ីសម្រាប់ការចូលរួមប្រកួតពានរង្វាន់អាស៊ី គឺ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត និង វិសាខា៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


