កីឡា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមផែនការអភិវឌ្ឍបាល់ទាត់រយៈពេលវែង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំផែនការអភិវឌ្ឍកីឡាបាល់ទាត់រយៈពេលវែង និងលំអិតដោយគិតចាប់ពីកម្រិតមត្តេយ្យ រហូតដល់កម្រិតអាជីពដែលមានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

ផែនការលំអិតនឹងត្រូវបានធ្វើបទបង្ហាញដោយអ្នកជំនាញមកពីក្រៅប្រទេស នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារ Garden City។ នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានអញ្ជើញអ្នកសារព័ត៌មានឲ្យចូលរួមយកព័ត៌មានដែរ។ អ្នកជំនាញបានលើកឡើងពីការអភិវឌ្ឍបាល់ទាត់គឺគិតចាប់ពីកម្រិតមត្តេយ្យឡើងពោល មិនមែនអាយុ ១០ ឡើងទើបចាប់ផ្តើមឲ្យកុមារស្គាល់ពីបាល់ទាត់នោះទេ។ ហេតុដូច្នេះហើយបានជាលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចបង្កើតសាលាមត្តេយ្យបាល់ទាត់ ២ កន្លែងនៅខេត្តស្វាយរៀង។

លោកមានប្រសាសន៍ថា ៖«អ្នកជំនាញបានប្រាប់ពីសាលាមត្តេយ្យបាល់ទាត់នេះ ហើយខ្ញុំគិតថា គេនិយាយត្រូវ ពីព្រោះបាល់ទាត់សំខាន់ណាស់គឺការគ្រប់គ្រងបាល់។ រត់លឿនជារឿងមួយ មានកម្លាំងខ្លាំងជារឿងមួយផ្សេងទៀត បើឆ្លាតជារឿងមួយទៀត ប៉ុន្តែក្នុងចំណោមនេះគឺបច្ចេកទេសគ្រប់គ្រងបាល់សំខាន់ណាស់។ បើគេយកបាល់ពីយើងមិនបានទេគឺយើងជាម្ចាស់នៅលើទីលាន»។
លោកថា ៖«បើយើងមិនអាចស៊ុតទីរបស់ដៃគូប្រកួត ក៏គេមិនអាចស៊ុតចូលយើងបានដែរ ពីព្រោះបាល់នៅនឹងជើងយើង។ ដូច្នេះដើម្បីបាល់ទាត់នេះរីកចម្រើនខាងបច្ចេកទេស យើងត្រូវតែអភិវឌ្ឍ និងបណ្តុះថ្នត់គំនិតតាំងពីកុមារតូចៗ ជាពិសេសនៅតាមសាលាមត្តេយ្យតែម្តង»។

គម្រោងផែនការអភិវឌ្ឍបាល់ទាត់រយៈពេលវែងអាចត្រូវបានធ្វើឡើងស្របទៅតាមទិសដៅធំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានដាក់គោលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ាន (ASEAN Championship) នៅឆ្នាំ ២០២៨ ឬ ឆ្នាំ២០៣០, ឡើងដល់ជុំចុងក្រោយជើងឯកអាស៊ី AFC Asian Cup នៅឆ្នាំ ២០៣២ និងឡើងដល់ជុំចុងក្រោយជើងឯកពិភពលោក FIFA World Cup ឆ្នាំ ២០៤២ ឬ ២០៤៦។
រយៈពេលប្រមាណ ១០ ឆ្នាំចុងក្រោយ ហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកើតមានជាច្រើន និងស្ទើរគ្រប់ទីកន្លែងមានទីលានបាល់ទាត់។ ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់សំខាន់ៗមានដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ កីឡដ្ឋានគោកធ្លក កីឡដ្ឋានរបស់ក្លិបឯកជន ព្រមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាល់បាល់ទាត់ជាច្រើនដូចជា សាលាបាល់ទាត់ជាតិបាទី សាលាបាល់ទាត់មម្រង់ទិស ២៥ ខេត្ត-ក្រុង មជ្ឈមណ្ឌលបណ្តុះបាល់យុវជនរបស់ក្លិបព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន និង អាយអេសអាយ ដង្កោសែនជ័យជាដើម៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


