សុខភាព
ការសិក្សាមួយបង្ហាញថា អង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក
ការសិក្សាថ្មីចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ នៅ JAMA Oncology បានលើកឡើងថាការអង្គុយច្រើនពេកអាចបង្កើនហានិភ័យជំងឺមហារីកបាន។

ការសិក្សាថ្មីនេះគឺជាការសិក្សាដំបូងបង្ហាញទំនាក់ទំនងខ្លាំងរវាងការមិនធ្វើចលនា និងការស្លាប់ដោយសារជំងឺមហារីក។ ប៉ុន្តែការជំនួសការអង្គុយដោយធ្វើចលនាប្រើកម្លាំងស្រាល មធ្យម ឬច្រើនអាចកាត់បន្ថយហានិភ័យនេះបាន។ ការរកឃើញនេះបង្ហាញពីសារសំខាន់នៃការអង្គុយតិច និងធ្វើចលនាច្រើន។
ការសិក្សានេះបានឲ្យមនុស្ស ៨ ០០០នាក់ពាក់ឧបករណ៍តាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នកទាំងនោះរយៈពេល៧ថ្ងៃជាប់គ្នាច គិតឆ្នាំ២០០៩ ដល់ ២០១៣ ហើយអ្នកចូលរួមទាំងនេះមិនមានជំងឺមហារីកពេលចាប់ផ្តើមការសិក្សានេះទេ។

អ្នកចូលរួមទាំងអស់គឺជាចំណែកមួយនៃការសិក្សាដ៏ធំមួយនេះ ដែលមានឈ្មោះថា REGARDS (RE’sons for Geographic and Racial Differences in Stroke) ដែលសិក្សាទៅលើមូលហេតុសម្រាប់ភាពខុសគ្នានៃតំបន់ និងពូជសាសន៍នៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការសិក្សា REGARDS មានអ្នកចូលរួមជាង៣០ ០០០នាក់ដែលមានអាយុច្រើនជាង៤៥ឆ្នាំ និងធ្វើឡើងចន្លោះឆ្នាំ២០០៣ និង២០០៧។ ក្រោយពីតាមដានរយៈពេល៥ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថាអ្នកមិនធ្វើចលនាមានហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកខ្ពស់រហូតដល់៨២% បើធៀបនឹងអ្នកធ្វើចលនាច្រើនទោះបីជាក្រោយពេលកែតម្រូវអាយុ ភេទ និងស្ថានភាពជំងឺរួចហើយក៏ដោយ។
ការសិក្សាពីមុនបានឲ្យដឹងថាការស្លាប់ដោយសារជំងឺមហារីកជាង៥០%អាចបង្ការបានតាមរយៈរបៀបនៃការរស់នៅដូចជារបបអាហារ ការហាត់ប្រាណ និងការមិនជក់បារី។ នៅពេលបង្ហាញពីទំនាក់ទំនងរវាងការអង្គុយ និងជំងឺមហារីក ការសិក្សាពីមុនពឹងផ្អែកលើការរាយការណ៍របស់អ្នកចូលរួម។

ដោយឡែក ការសិក្សាថ្មីនេះតម្រូវឲ្យអ្នកចូលរួមពាក់ឧបករណ៍តាមដានដែលអ្នកវិទ្យាសាស្ត្រអាចធ្វើការសន្មតបានត្រឹមត្រូវជាងមុនទាក់ទងនឹងឥទ្ធិពលនៃការហាត់ប្រាណ។ ពួកគេបានរកឃើញថាអ្នកដែលជំនួសការអង្គុយដោយហាត់ប្រាណស្រាលៗដូចជាការដើរត្រឹមតែ៣០នាទីអាចកាត់បន្ថយហានិភ័យជំងឺមហារីករហូតដល់៨%។ សម្រាប់ការហាត់ប្រាណដោយប្រើកម្លាំងមធ្យមគឺកាន់តែមានប្រយោជន៍ដោយកាត់បន្ថយហានិភ័យជំងឺមហារីករហូតដល់៣១%។ ការហាត់ប្រាណដោយប្រើកម្លាំងមធ្យមរួមមានជិះកង់ ដើរ ហាត់ប្រាណក្នុងទឹក (water aerobics)រាំ ធ្វើសួន និងលេងវាយកូនបាល់ជាដើម។
តាមរយៈការសិក្សានេះ ការបន្ថែមការធ្វើចលនា៣០នាទីទៅក្នុងសកម្មភាពប្រចាំថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺមហារីក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក
ចុចអាន៖ ការស្រាវជ្រាវអះអាងថា ឧស្សាហ៍ហូបផ្សិតអាចកាត់បន្ថយហានិភ័យជំងឺមហារីកបាន ៤៥ ភាគរយ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ