ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់រុស្ស៊ី បដិសេធការចោទប្រកាន់អំពីលទ្ធភាពប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន
អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ី លោក Andrey Belousov កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ដែលថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលរហួតដល់ពេលនេះឈានចូលឆ្នាំទី៥។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Tass។

លោក Belousov បាននិយាយនៅក្នុងសន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី១១ ថា៖ «យើងយល់ឃើញថា វាជារឿងចាំបាច់ត្រូវតែច្រានចោលនូវការស្មានដែលគ្មានមូលដ្ឋានថា រុស្ស៊ីកំពុងសម្លឹងមើលការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ឬគំរាមកំហែងប្រើប្រាស់អាវុធបែបនេះ។ ច្បាស់ណាស់ រឿងនេះត្រូវបានធ្វើឡើងក្នុងបំណងបង្កឲ្យមានភាពឆ្កួតលីលាប្រឆាំងនឹងរុស្ស៊ី»។
អ្នកការទូតរូបនេះថែមទាំងបញ្ចាក់បន្ថែមទៀតថា ទីក្រុងមូស្គូ «កំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់រាល់ការប្រឈមមុខដាក់គ្នាដោយអាវុធរវាងគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរ ព្រោះវានឹងនាំឲ្យមានការកើនឡើងកម្ដៅដល់កម្រិតនុយក្លេអ៊ែរ»។
លោកបានសង្កត់ធ្ងន់បន្ថែមថា រុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការបង្កើនភាពតានតឹងនោះទេ។ វាគឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់យើង ដែលអាវុធនុយក្លេអ៊ែរមិនត្រូវបានប្រើប្រាស់ទាល់តែសោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


