សន្តិសុខសង្គម
អាជ្ញាធរខេត្តកោះកុង ឃាត់ខ្លួនជនបរទេស១៧នាក់ រកឃើញវត្ថុតាងជាច្រើនពាក់ព័ន្ធបទល្មើស Online Scams
កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះខេត្តកោះកុង បានចុះបើកប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ ក្រោមបទសង្ស័យថា បានប្រព្រឹត្តបទល្មើស Scams Online នៅផ្ទះសំណាក់ ភីអេស (PS) ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ប្រតិបត្តិការដ៏ក្តៅគគុកមួយនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង ព្រមទាំងកងកម្លាំងចម្រុះដោយសង្ស័យប្រព្រឹត្តិបទល្មើសស្គេមអនឡាញ (Scams Online) នៅផ្ទះសំណាក់ ភីអេស។

លោក អេង ច័ន្ទភារ៉ា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសានេះថា ម្ចាស់ផ្ទះសំណាក់ឈ្មោះ គឹម សេង ភេទស្រី ជនជាតិខ្មែរ ស្ថិតនៅចំនុចជាប់ស្ថាននីយប្រេងឥន្ធនៈតេលាភូមិ២ សង្កាត់ដងទង់។ បន្ទាប់ពីបានត្រួតពិនិត្យតាមបន្ទប់ក៏មានការសង្ស័យមានការបង្កប់បទល្មើសស្កេមអនឡាន(Scam Online) បានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ ស្រី៥នាក់ ស្មើ២សញ្ជាតិ(ចិន-មីយ៉ាន់ម៉ា)។ក្នុងចំណោមជនបរទេស មាន៣នាក់គ្មានឯកសារធ្វើដំណើរ និងស្នាក់នៅត្រឹមត្រូវ។

សម្ភារៈវត្ថុតាងដែលរកឃើញក្នុងបន្ទប់ស្នាក់នៅរួមមាន កំព្យូទ័រយួរដៃចំនួន០៣គ្រឿង-Tabletចំនួន១គ្រឿង-IPad ចំនួន១គ្រឿង-MacBook ចំនួន២គ្រឿង -ទូរស័ព្ទដៃចំនួន៤២គ្រឿង-ឧបករណ៍ចម្រុះ(ឆ្នាំងសាក ព្រីភ្លើង ដុំសេវាអិនធឺណិត)មួយចំនួន។

ដោយឡែកសម្ភារៈឆែកឆេរក្នុងរថយន្តដូចជា កុំព្យូទ័រយួរដៃចំនួន១៥គ្រឿង-Tablet ចំនួន១៥គ្រឿង-ទូរស័ព្ទដៃចំនួន១២គ្រឿង-ដុំWIFIចំនួន២គ្រឿង និងរថយន្ត១គ្រឿងម៉ាកGAC។ ជនសង្ស័យជាបរទេសខាងលើ ត្រូវវបានបញ្ចូនទៅកាន់ស្នងការនគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿងអនុវត្តរតាមនីតិវិធីបន្ត៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


