ព័ត៌មានជាតិ
កុមារអាយុក្រោម ៥ឆ្នាំ អាចទៅទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងដូសបន្ថែមលើកទី២ ចាប់ពីថ្ងៃទី៤-១៤ ខែឧសភា
ជំងឺគ្រុនស្វិតដៃជើង ជាជំងឺដ៏កាចសាហាវមួយគ្មានថ្នាំព្យាបាល ហើយអាចបណ្តាលឱ្យពិការអវយវៈអស់មួយជីវិត ប៉ុន្តែអាចការពារបានដោយថ្នាំបង្ការ។

ថ្មីៗនេះ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយអង្គការ WHO UNICEF CHAI បានធ្វើយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង នៅរាជធានីខេត្ត ចំនួន៨ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។
ដូច្នេះឳពុកម្តាយ/អាណាព្យាបាល អាចនាំកុមារដែលមានអាយុក្រោម ៥ឆ្នាំទាំងអស់ ទៅទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងដូសបន្ថែម លើកទី២ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤-១៤ ខែឧសភា ឆ្នាំ២០២៦។ បើទោះបីកុមារធ្លាប់បានទទួលគ្រប់ចំនួន មិនទាន់គ្រប់ចំនួន មិនធ្លាប់បានទទួលទាល់តែសោះ ឬទើបនឹងទទួលរួចថ្មីៗនេះក៏ដោយ ក៏អាចទៅទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងដូសបន្ថែមនេះបានដែរ។

គួរជម្រាបដែរថា កម្មវិធីផ្តល់ថ្នាំបង្ការនេះ អនុវត្តចំនួន ២លើក លើកទី១ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងលើកទី២ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
បើតាមអង្គការយូនីសេហ្វ យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ឆ្នាំ២០២៦ លើកទី១ បានបញ្ចប់ដោយជោគជ័យ ក្នុងនោះកុមារអាយុក្រោម ៥ឆ្នាំ សរុបចំនួន ៥៦៦ ៧១៣ នាក់ បានទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងដោយឥតគិតថ្លៃ ដែលលទ្ធផលនេះបានលើសពីផែនការគ្រោងទុក នៅទូទាំងរាជធានី-ខេត្តគោលដៅទាំង៨៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


