ព័ត៌មានជាតិ
កុមារអាយុក្រោម ៥ឆ្នាំ អាចទៅទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ដូសបន្ថែម ២ដងទៀត ដោយឥតគិតថ្លៃ
កុមារដែលមានអាយុក្រោម ៥ឆ្នាំទាំងអស់ អាចទៅទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ដូសបន្ថែម ឱ្យបាន ២ដងបន្ថែមទៀត ដោយឥតគិតថ្លៃ។

បើតាមអង្គការយូនីសេហ្វ ទោះបីកុមារធ្លាប់បានទទួលគ្រប់ចំនួន ឬមិនទាន់គ្រប់ចំនួន ឬមិនធ្លាប់បានទទួលថ្នាំបង្ការ ឬទើបនឹងទទួលរួចថ្មីៗនេះមកហើយក៏ដោយ ក៏ត្រូវទៅទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ដូសបន្ថែមឱ្យបាន ២ដងបន្ថែមទៀត។ ការផ្តល់ជូននេះ ធ្វើឡើងនៅ ៨រាជធានី ខេត្ត រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល និងរាជធានីភ្នំពេញ នៅតាមទីតាំងដែលមានចងបដាសម្គាល់នៅក្នុងភូមិ សាលារៀន ឬមណ្ឌលសុខភាព។
ចំពោះកាលបរិច្ឆេទ លើកទី១ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៦ និងលើកទី ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរ ប្រធានភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ ឬបុគ្គលិកមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត។
យុទ្ធនាការនេះ រៀបចំដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រដោយ Global Polio Eradication Initiative Gavi, the Vaccine Alliance World Health Organization (WHO) Clinton Health Access Initiative និងយូនីសេហ្វ៕

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


