ព័ត៌មានអន្ដរជាតិ
ថៃចេញការព្រមានពលរដ្ឋខ្លួន ក្រោយជំងឺគ្រុនស្វិតដៃជើងផ្ទុះឡើងជាថ្មីនៅឡាវ
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានចេញសេចក្តីជូនដំណឹងដល់អ្នកដំណើរដែលគ្រោងនឹងទៅលេងប្រទេសឡាវ បន្ទាប់ពីករណីនៃជំងឺគ្រុនស្វិតដៃជើងប្រភេទថ្មី ត្រូវបានរកឃើញនៅក្នុងខេត្ត Savannakhet។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី៣ខែវិច្ឆិកា នាយកដ្ឋានថៃបានប្រកាសថា ការរីករាលដាលនៃមេរោគជំងឺគ្រុនស្វិតដៃជើងប្រភេទទី១ (cVDPV1) ត្រូវបានរកឃើញនៅក្នុងកុមារពីរនាក់ដែលគ្មានរោគសញ្ញានៅក្នុងទីក្រុង Savannakhet កាលពីថ្ងៃទី៧ខែតុលា បន្ទាប់ពីករណីមុនកើតនៅក្នុងខែសីហា ពាក់ព័ន្ធនឹងកុមារដែលមានអាការៈខ្សោយអវយវៈ។
DDC បានរៀបរាប់ថា «នេះបង្ហាញពីការផ្ទុះឡើងនៃជំងឺនៅក្នុងតំបន់»។
លោកវេជ្ជបណ្ឌិត Montien Kanasawat អគ្គនាយក DDC បានបញ្ជាក់ថា មេរោគនេះត្រូវបានរកឃើញនៅក្នុងសំណាកលាមកពីកុមារពីរនាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីដំបូង។ លោកបានព្រមានថា «មានហានិភ័យនៃជំងឺរាលដាលដល់ប្រទេសថៃ ជាពិសេសនៅតាមតំបន់ព្រំដែនដែលមានវ៉ាក់សាំងទាប»។
ជំងឺគ្រុនស្វិតដៃជើង គឺជាការឆ្លងមេរោគដ៏ធ្ងន់ធ្ងរដែលវាយប្រហារប្រព័ន្ធសរសៃប្រសាទ ដែលអាចនាំឲ្យខ្វិន ឬស្លាប់។ វារីករាលដាលតាមរយៈអាហារ ឬទឹកដែលមានមេរោគ ហើយមិនមានការព្យាបាលទេ ប៉ុន្តែការចាក់វ៉ាក់សាំងផ្តល់នូវការការពារប្រកបដោយប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត Direk Khampaen អគ្គនាយករងនៃ DDC បាននិយាយថា ជាការឆ្លើយតប មន្រ្តីត្រួតពិនិត្យជំងឺបានបង្កើនការឃ្លាំមើល នៅតាមច្រកព្រំដែនរវាងប្រទេសថៃ និងឡាវ រួមទាំងការពិនិត្យអ្នកដំណើរ និងតាមដានរបាយការណ៍សុខភាពក្នុងតំបន់។
លោកបានជំរុញឲ្យមាតាបិតាធានាថា កុមារថៃអាយុពី១ដល់៥ឆ្នាំ និងកុមារបរទេសអាយុក្រោម១៥ឆ្នាំ ដែលរស់នៅក្នុងខេត្តជាប់ព្រំដែនឡាវដែលមានហានិភ័យ ដូចជា Mukdahan, Amnat Charoen, Ubon Ratchathani និង Nakhon Phanom ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងឲ្យបានពេញលេញ។
សូមជម្រាបថា នេះជាករណីថ្មីលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧ ដែលប្រទេសឡាវកើតមានជំងឺគ្រុនស្វិតដៃជើងជាថ្មីឡើងវិញ ខណៈការចាក់វ៉ាក់សាំងជំងឺនេះមានការថយចុះនៅក្នុងតំបន់មួយចំនួន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


