ព័ត៌មានជាតិ
ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ
សេវាប្រឹពចាក់ (CAB-PrEP) ដែលមានឈ្មោះថា កាបូតេក្រាវៀ (Cabotegravir) ត្រូវបានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ថ្លែងក្នុងឱកាសនោះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP ដែលជាវិធីសាស្ត្រមួយ នៃយុទ្ធសាសាស្ត្របង្ការមេរោគអេដស៍។ លោកស្រីបានបន្ថែមថា CAB-PrEP ត្រូវចាក់រៀងរាល់ ២ខែម្តង ដែលផ្តល់នូវជម្រើសងាយស្រួល មានឯកជនភាព បន្ថែមពីលើ PrEP លេប ហើយមានប្រសិទ្ធិភាពខ្ពស់រហូតដល់៩៥% ក្នុងការបង្ការមេរោគអេដស៍។
«ក្នុងជំហានដំបូង ក្រសួងសុខាភិបាលនឹងដាក់ឱ្យប្រើប្រាស់ថ្នាំ CAB-PrEP នៅរាជធានីភ្នំពេញ ដែលមាននៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ ( ART-1 and ART-2), គ្លីនិកជាតិទីតាំងទី២ នៅទួលគោក (NCHADS-AHF ART-3 គឺមណ្ឌលសុខភាពទួលគោក និងសមាគមឈូកស (គ្លីនិកឈូកស)។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ។

សូមបញ្ជាក់ថា ថ្នាំប្រឹពប្រភេទចាក់នេះ អាចការពារមេរោគអេដស៍បានរយៈពេល ២ខែ ខណៈបច្ចុប្បន្ន កម្ពុជាមានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងថ្នាំប្រឹពសម្រាប់លេបក្រោយពេលនឹងគ្រោះថ្នាក់ឆ្លងមេរោគអេដស៍ ដូចជា នៅពេលរួមភេទដោយមិនមានសុវត្ថិភាព ស្រោមអនាម័យដាច់រហែក ភ្លេចពាក់ស្រោមអនាម័យ និងមុតសម្ភារៈមុតស្រួចជាដើម។
បើតាមលោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំប្រឹពប្រភេទកាបូតេត្រាវៀនេះ គឺចាក់នៅត្រគាក និងសាច់ដុំ ហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះ មិនអាចការពារការឆ្លងជំងឺស្វាយ ជំងឺប្រមេះ និងជំងឺកាមរោគផ្សេងទៀតបានទេ គឺមានតែការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់តែប៉ុណ្ណោះ ដែលអាចបង្ការការឆ្លងមេរោគអេដស៍ និងជងឺកាមរោគគ្រប់ប្រភេទបាន។

តាមការប៉ាន់ស្មានឆ្នាំ ២០២៤ កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ មានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ជិត ៧ ម៉ឺននាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


