ព័ត៌មានអន្ដរជាតិ
ថ្នាំបង្ការជំងឺអេដស៍មានប្រសិទ្ធភាពសឹង១០០% នឹងដាក់ឲ្យប្រើនៅ១០ប្រទេស ចាប់ពីដើមឆ្នាំក្រោយ
ប្រទេសចំនួន១០ត្រូវបានចុចឈ្មោះ ក្នុងការដាក់ឲ្យប្រើថ្នាំបង្ការជំងឺអេដស៍ដ៏មានប្រសិទ្ធភាពបំផុត ដែលនឹងចាប់ផ្តើមពីដើមឆ្នាំក្រោយទៅ។

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥, វ៉ាកសាំង Lenacapavir ដែលឆ្លងកាត់ការធ្វើតេស្តបង្ហាញប្រសិទ្ធភាពប្រឆាំងជំងឺអេដស៍សឹងតែ១០០%នោះ នឹងដាក់ឲ្យប្រើដំបូងគេនៅប្រទេសស៊ីមបាវ៉េ រួចបន្តចាក់នៅបុតស្វាណា អេស្វាទីនី កេនយ៉ា ឡេសូតូ នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង តង់ហ្សានី អ៊ូហ្គង់ដា និងសំប៊ី។
ទន្ទឹមនោះដែរ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង ហារ៉ារ៉េ បានបង្ហោះសារលើបណ្តាញសង្គម X ថា «យើងរីករាយដែលសូមប្រកាសថា ប្រទេសស៊ីមបាវ៉េត្រូវបានជ្រើសរើស។ នេះគឺជាការអភិវឌ្ឍដ៏ប្លែកថ្មីមួយក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងមេរោគ HIV»។
បើយោងតាមកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគ HIV/ជំងឺអេដស៍ (UNAIDS), ស៊ីមបាវ៉េ បច្ចុប្បន្នមានអ្នកកើតជំងឺអេដស៍ ១.៣លាននាក់។ ទោះយ៉ាងណា អ្នកជំនាញផ្នែកសុខភាពសាធារណៈ UN និយាយថា ប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបនឹងមេរោគអេដស៍ខ្លាំងក្លា ជាពិសេសថ្មីៗ ប្រទេសនេះសម្រេចបានគោលដៅ UNAIDS 95-95-95 មានន័យថា ៩៥% នៃអ្នកជំងឺអេដស៍បានដឹងពីស្ថានភាពរបស់ពួកគេ។

សូមជម្រាបជាថ្មី ថ្នាំបង្ការ Lenacapavir ផលិតឡើងដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិក Gilead។ វាជាថ្នាំបង្ការ HIV ចាក់មួយឆ្នាំ២ដងដំបូងគេលើពិភពលោក។
នៅក្នុងការពិសោធន៍កន្លងទៅ អ្នកវិទ្យាសាស្រ្តបានរកឃើញថា Lenacapavir មានប្រសិទ្ធភាពសឹងតែ១០០% បង្ការការឆ្លងមេរោគអេដស៍ បន្ទាប់ពីសាកល្បងពិសោធន៍លើស្ត្រីជាង ៥ពាន់នាក់នៅអាហ្វ្រិកខាងត្បូង។
យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO), ជំងឺអេដស៍បានសម្លាប់មនុស្ស ៤៤លាននាក់ ហើយនៅតែឆ្លង ១.៣លាននាក់ជារៀងរាល់ឆ្នាំ។ យ៉ាងណាអ្នកជំនាញ រួមទាំងវេជ្ជបណ្ឌិត និងសកម្មជននានា បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងនេះអាចជាអាវុធដ៏មុតស្រួចក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដំណឹងល្អ! វ៉ាក់សាំងជំងឺអេដស៍តម្លៃ៤០ដុល្លារ នឹងដាក់លក់លើទីផ្សារនៅឆ្នាំ២០២៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


